​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​បាន​មួយចំនួនធំ​រយៈពេល​៥​ថ្ងៃ​

330
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្នុង​រយៈពេល​៥​ថ្ងៃ​គិត​ចាប់តាំងពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៩​ក្រុមការងារ​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រចាំ​នៅ​ខេត្តព្រះវិហារ​បានធ្វើការ​ដកហូត​ឈើ​ចម្រុះ​ចំនួន​១.២៦៥​ម៉ែត្រគូប​ព្រមទាំង​រឹបអូស​សម្ភារ​និង​មធ្យោបាយ​បម្រើការ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បានឱ្យ​សារព័ត៌មាន​ដឹង​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​។ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក៏ដូចជា​បទបញ្ជារ​រប​ស់លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​
​កម្លាំងចម្រុះ​បាន​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​បានជា​ច្រើន​ករណី​ដោយបាន​ដកហូត​ឈើ​គ្រប់​ប្រភេទ​បានជា​ច្រើន​ម៉ែត្រគូប និង​ដកហូត​សម្ភារ​ល្មើស​ជាច្រើន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ បាន​ឱ្យុ​ដឹង​ទៀតថា ចាប់តាំងពី​ថ្ងៃទី​៨ ខែកក្កដា ដល់​ថ្ងៃទី​១៣ ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំងចម្រុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្តព្រះវិហារ​បាន​បង្ក្រាប​ដោយ​ដកហូត​ឈើ​គ្រប់​ប្រភេទ​ចំនួន​១.២៦៥​ម៉ែត្រគូប​។​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ចំនួន​១៤​គ្រឿង​គោយន្ត​កន្ត្រៃ​យ៍​ដឹកអុស​ដឹកឈើ​គ្រាក់​២៨​គ្រឿង​។​

​ធ្វើ​កិច្ចសន្យា​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ដោយ​ធ្វើ​ការរុះរើ​ចំនួន​៨​ទីតាំង​ចុះ​ស្រាវជ្រាវ​ប្រភព​ការធ្វើ​សិប្បកម្ម​ដែល​ដឹក​គ្រឿង​សង្ហា​រឹម​ចេញ​ក្រៅ​ខេត្តព្រះវិហារ​បាន​ចំនួន​៥​ទីតាំង​ដែល​ឈើ​ទាំងនោះ​បានមកពី​ការទិញ​ពី​ប្រជាពលរដ្ឋ​អារ​បែប​អាណាធិបតេយ្យ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះរ​ការ​នៅ​តំបន់​អូរ​ជុ​ញ​ក្នុងស្រុក​ជាំ​ក្សាន្ត​។​

ជាមួយគ្នា​នោះដែរ កម្លាំងចម្រុះ​ខេត្ត​បាន​សហការ​បង្ក្រាប​បទ​ល្មើ​ធនធានធម្មជាតិ​បាន​១១​ករណី​ទៀត ដោយ​ដកហូត​ឈើ​អារ​ចម្រុះ​ចំនួន​៧៩.២៥៣​ម៉ែត្រគូប​និង​ឈើប្រណិត​២.០៧៤​ម៉ែត្រគូប​ដកហូត​តាម​ឈូស​៧​គ្រឿង​ម៉​ទ័​រ​ខាត់​១១​គ្រឿង​ម៉ាស៊ីន​គោយន្ត​៦​គ្រឿង​អង្គំ​ក្រឡឹង​៦​គ្រឿង​ឌី​ណា​ម៉ូ​១​គ្រឿង​និង​រទេះក្របី​៤​គ្រឿង ដែល​វត្ថុតាង​ទាំងនោះ​គឺ​ត្រូវ​ចាត់ការ​តាមច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បញ្ជាក់ទៀតថា​«​ទោះជា​លទ្ធផល​ដែល​យើង​បង្ក្រាបបាន​ទទួលជោគជ័យ​ក៏ដោយ យើង​មិន​បញ្ឈប់​ត្រឹម​ប៉ុណ្ណេះ​ទេ​។​យើង​បានដាក់​កម្លាំង​ស្រាវជ្រាវ​ព័ត៌មាន​ក្តាប់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​និង​បន្ត​សហការ​បង្ក្រាប​ជាមួយ​ស្ថាប​ន័​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​និង​បន្ត​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ជាប់​ជាប្រចាំ​»៕S/​