​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ដុត​រថយន្ត​ប៉ា​កុង​និង​គោយន្ត​កន្ត្រៃ​ចំនួន​៣​គ្រឿង

353
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​ដុតបំផ្លាញ​ចោល​រថយន្ត​ប្រភេទ​រ៉េវ​(​ប៉ា​កុង​)​ដឹក​ឈើហុប​ចំនួន​២​គ្រឿង​និង​គោយន្ត​កន្ត្រៃ​ចំនួន​១​គ្រឿង​ស្ថិត​ក្នុងភូមិ​ពោធិ​ទាប​ឃុំ​ម្លូរ​ព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​ការដុត​រថយន្ត​បំផ្លាញ​ឧបករណ៍​ដឹកជញ្ជូន​បទ​លើ្ម​ស​ព្រៃឈើ​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោក​លី​សា​រ៉ា​រិ​ទ្ធ​អភិបាលរង​ខេត្តព្រះវិហារ​,​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ព្រមទាំង​អាជ្ញាធរ​ស្រុក​ឆែប​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

គួរ​បញ្ជាក់ថា​ចាប់តាំងពី​អនុវត្តន៍​វិធានការ​ក្តៅ​ក្នុងការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ក្នុ​ខេត្តព្រះវិហារ​សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​ឈើ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​១.០០០​ម៉ែត្រគូប​ដកហូត​សម្ភារៈ​ជាច្រើន​ទៀត​។​

ដោយឡែក​ពេលនេះ​ក្រុមការងារ​បាន​ដុត​កម្ទេចចោល​រថយន្ត​និង​គោយន្ត​ដឹកជញ្ជូន​បទល្មើស​ឈើ​ខុសច្បាប់​ទៀតផង​។​ទោះជា​យ៉ាងណា​ក្រុមការងារ​បទល្មើស​បង្ក្រាប​ធនធានធម្មជាតិ​ខេត្តព្រះវិហារ នៅតែ​បន្ត​អនុវត្តន៍​វិធានការ​ក្តៅ​ជានិច្ច​៕S/​