​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់​នៅ​ស្រុក​ថ្មគោល​

975
ចែករម្លែក

(​បាត់ដំបង​)៖​កាលពី​យប់​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៧​នៅ​ចំណុច​វាលស្រែ​ភូមិ​ក្បាល​ខ្មោច​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​កម្លាំង​នគរបាល​ស្រុក​និង​កម្លាំង​ប្រជា​ការពារ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បាន​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ​មឿត បឿន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​គី​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​។

សមត្ថកិច្ច​បានធ្វើការ​ដកហូត​បាន​អាគុយ​៤០​អំពែ ១​គ្រឿង​អំភ្លី​ឆក់​១​ដង​ឆក់​១​គូ​។​បច្ចុប្បន្ន​នគរបាល​ស្រុក​ថ្មគោល​បានធ្វើ​ការអប់រំ​និង​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​រួចហើយ​ដោះលែង​ឳ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ៕S/​ដោយៈ​គ្រញូង​

​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់​នៅ​ស្រុក​ថ្មគោល​