​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹកឈើ​មួយគ្រឿង​សង្ស័យ​អត់​ច្បាប់​នៅ​ស្រុក​ឧដុង្គ​

148
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹក​មួយគ្រឿង​សង្ស័យ​អត់​មានច្បាប់​នៅ​ចំណុច​ផ្សារ​ឧដុង្គ​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៥​ខែ​កម្ភៈ​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ​ហេង​សរេច​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យដឹងថារ​ថ​យន្ត​មួយគ្រឿង​ម៉ាក Hyundai ពណ៌​ស ពាក់​ផ្លាកលេខ បន្ទាយមានជ័យ A3.1165​អ្នកបើកបរ​ឈ្មោះ សា​យ៉ាន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​ព្រូ​ម្នាក់​ឈ្មោះ​បូរ​រតនា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​ក្រោយពី​ឃាត់​បានធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង​ឃើញ​ឈើ​ប្រភេទ​សសរ​ជ្រុង​ចំនួន​៤៨​ដើម​។

​ក្នុងនោះ​(​ចំនួន​ប្រហែល​មិនទាន់​វាស់​)​មាន​ប្រវែង​៣​ម៉ែត្រ​កន្លះ​ចំនួន​៦៧​ដើម​ប្រវែង​៦​ម៉ែត្រ​ចំនួន​១៧​ដើម​សសរ​គ្រែក​ចំនួន​៤៩​ដើម​ក្តា​បន្ទះ​ចំនួន ១០​សន្លឹក​៕S/​