​សមត្ថកិច្ច​បញ្ជូន​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​៦​នាក់​ទៅ​តុលាការ

174
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា​ជនសង្ស័យ​ចំនួន​៦​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។​ក្នុងនោះ​វត្ថុតាង​រួមមាន​៖​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១១​កញ្ចប់​ស្មើនឹង​ទម្ងន់​៨,៥​ក្រាម​(​ទាំង​សំបក​)​។ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៩​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ជនសង្ស័យ​ទាំងនោះ​ប​ញ្ញូ​ន​ខ្លួន​ទៅ​តុលាការ​បន្ទាប់ពី​កម្លាំង​ឃាត់ខ្លួន​នៅ​លំនៅស្ថាន​មួយ​ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ និង នៅ​ចំនុច​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​។

​ដោយឡែក​កាលពី​ថ្ងៃទី​២៥​រហូតដល់​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩​កម្លាំង​ស​ត្ថ​កិច្ច​បាន​ចុះបង្ក្រាប​នៅ​លំនៅស្ថាន​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម​និង​នៅ​លំនៅស្ថាន​ភូមិ​វត្ត​ស្វាយ​សង្កាត់​សាលា​កំរើក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​។​

​ការឃាត់ខ្លួន​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បានរួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន ១៨​កញ្ចប់​ស្មើនឹង​ទម្ងន់​១២,២​ក្រាម​(​ទាំង​សំបក​),​ឧបករណ៍ប្រើប្រាស់​និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​និង​ទូរស័ព្ទដៃ​៣​គ្រឿង​។​កម្លាំង​ជំនាញ​បានរៀបចំ​កសាង​សំណុំរឿង​បញ្ចូនទៅ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕S/

​រូប​ថ​តៈមនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​ត្រូវ​បញ្ជូនទៅ​តុលាការ​(​រូបភាពៈ​បាយ័ន​)​