​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​១៧​នាក់​ទៅ​តុលាការ​

71
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​សុខ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៧​នាក់​ទៅ​តុលាការ​ដើម្បី​ចោទសួរ​និង​ដាក់បន្ទុក​ជា​ផ្លូវការ​ក្នុង​សំណុំរឿង​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​សំណុំរឿង​លួច​មាន​ស្ថាន​ទំងន់ទោស ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​១៧​នាក់ មាន​ម្នាក់​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន ។​ចំណែក​២​នាក់​ទៀត​រក្សាទុក​គ្រឿងញៀន​និង​ជនសង្ស័យ​លួច​មាន​ស្ថាន​ទំងន់ទោស​១៤​នាក់​។​នគរបាល​បន្តទៀតថា ក្រោយពី​កម្លាំង​ជំនាញ ប៉ុស្តិ៍​បង្ក្រាប​ចាប់ខ្លួនបាន​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ តាម​នីតិវិធី​។​រហូតដល់​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាកា​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕S/​

#