ដោយៈចាន់តូ/ភ្នំពេញ៖ក្រុមអ្នកញៀនល្បែងស៊ីសងប្រជល់មាន់ប្រព្រឹត្តបទល្មើសផ្សេងៗសរុបចំនួន៩នាក់ក្រោយពីកម្លាំងផ្នែកអន្តរាគមន៍ខណ្ឌពោធិសែនជ័យឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១ខែឧសភាឆ្នាំ២០១៩នេះ។
ជនសង្ស័យទាំងនោះត្រូវបាននគរបាលខណ្ឌពោធិសែនជ័យនាំបញ្ជូនខ្លួនទៅតុលាការក្នុងសំណុំរឿងចំនួន៤ផ្សេងគ្នា។សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង០៩នាក់មានករណីប្រព្រឹត្តល្បែងស៊ីសងជលមាន់៦នាក់ករណីលួចម្នាក់គ្រឿងញៀនម្នាក់បង្ហោះរូបអាសអាភាស១នាក់ ៕S/