​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​១៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

516

​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៨​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៤​នាក់​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។

ជនសង្ស័យ​ទាំង​១៤​នាក់​ខាងលើ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ និង កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ចរាចរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

​ក្រោយពេល​ស៊ើបអង្កេត​តាម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច ជនសង្ស័យ​ទាំង​១៤​នាក់ បាន​សារភាព​ទទួលកំហុស​តាម​ការចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​និង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕S/​