​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​៦​ថង់​ទៅ​តុលាការ​

389
ចែករម្លែក
  • 31
    Shares

ដោយៈ​គ្រញូង​/​ប៉ៃលិន​៖​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​៦​ថង់​ទៅ​តុលាការ​។​ក្រោយពេល​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿង​បានធ្វើការ​ឃាត់ខ្លួន​ជប​សង្ស័យ​ម្នា​ក់នៅ​ចំណុច​ភូមិ​ដូង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​។ ។

​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ញ៉ួ​ង​សំអឿន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ខាងលើ​ជាមួយ​វត្ថុតាង​និង​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​ice​ចំនួន​៦​កញ្ចប់​តូច​និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕S/