​សមត្ថកិច្ច​បញ្ជូន​ជន​ពីរ​នាក់​និង​ម៉ា​ទឹកកក​ទៅ​តុលាការ​

676
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​។​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​នៅ​ចំណុច​ភូមិ​កំពង់​ភ្នៅ​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​។​

​លោក​វរសេនីយ៍ទោ​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងពីរ​នាក់​មាន​១.​ឈ្មោៈ​រ៉ា បូរី​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ ។​២-​ឈ្មោៈ​ស៊ុ​ក តុ​ន​តាន​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​មាក់ឃ្លឿ​ឃុំ​ព្រៃ​ខ្ពស់​ឃុំ​ស្រុក​ប​វេ​ល​។

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ពីរថង់​ទម្ងន់​១,១៣​ក្រាម​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​អ៊ិ​ច​ស៊ិត​ទ័​រ​(Exciter)​ស៊េរី​ឆ្នាំ​២០១៨​ពណ៌​ក្រហម​គ្មាន​កញ្ចក់​មើល​ក្រោយ​និង​គ្មាន​ស្លាក​លេខ​៕S/

​សមត្ថកិច្ច​បញ្ជូន​ជន​ពីរ​នាក់​និង​ម៉ា​ទឹកកក​ទៅ​តុលាការ​

​ ​ ​

#