​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថ​តាង​ទៅ​តុលាការ​ករណី​គ្រឿងញៀន​

424
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​ប្រុស​ពីរ​នាក់​និង​វត្ថ​តាង​មួយចំនួន​ត្រូវ​នគរបាល​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​ពីបទ​ជួញដូរ​ថ្នាំញៀន​។​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ធិបតី​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​គោក​ពោន​ឃុំ​ធិបតី​ស្រុក​គាស់ក្រឡ​កាលពី​យប់​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងពីរ​នាក់​មានឈ្មោះ​ក្រឹ​ង​ដា​រ៉ា​ហៅ​រិ​ទ្ធ​អាយុ​៣៥​ឆ្នាំ​និង​ឈ្មោះ​គឿន​ចាន់​រិ​ទ្ធ​ហៅ​ដា​អាយុ​២៦​ឆ្នាំ​។​វត្ថុតាង​ដែល​ចាប់យក​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​១,៤២​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង​ម៉ូតូ​ហុងដា​ម៉ាក​ឃ្លិ​ក​១​គ្រឿង​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៦​គ្មាន​ស្លាក​លេខ​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​៕S/


#