​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​លួច​កាច់ក​ម៉ូតូ​ចិន​,​ខ្មែរ​ ៧​នាក់​ទៅ​តុលាការ​

319
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន​៣​ក្រុម​សរុប​៧​នាក់​ដែលជា​ក្រុម​លួច​ម៉ូតូ​ដោយ​កាច់​បំបែក​សោ​ចំនួន​៣​ករណី​ផ្សេងៗ​គ្នា​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​ក្នុងនោះ​មាន​វត្ថុតាង​ម៉ូតូ​នៃ​អំពើ​លួច​នេះ​ចំនួន​៩​គ្រឿង​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កុល ​ផា​លី​​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា​ ករណី​ទី​១៖​ចោរកម្ម​បង្កដោយ​ជនជាតិ​ចិន​លួច​កាច់​បំបែក​សោ​ក​ម៉ូតូ​១​គ្រឿង ម៉ាក AIR BLADE ពណ៌​ក្រហម​លា​យស គ្មាន​ស្លាក​លេខ​។​ម៉ូតូ​របស់​ជនជាតិ​នេ​ប៉ាល់​ឈ្មោះ SHYAM GURUNG ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ PEARL កាលពី​ព្រឹក​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៩​នៅមុខ​កាស៊ីណូ​PEARL​ភូមិ​១​សង្កាត់​៣​ក្រុងព្រះសីហនុ​។​ក្នុងនោះ​នគរបាល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន ២​នាក់ និង​ដកហូត​បានមក​វិញ​ម៉ូតូ​ដែល​ជ​នស​ង្ស​យ័​លួច​យក​នោះ​។​

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖១-​ឈ្មោះ LI ZHI QING ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន គ្មាន មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​២-​ឈ្មោះ RONG XIAO MING ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ EB5713034 មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ករណី​ទី​២៖​ចោរកម្ម លួច​កាច់​បំបែក​សោ​រក​ម៉ូតូ បង្កឡើង​ដោយ​ជនជាតិ​ចិន កាលពី​រសៀល​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៩ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣​នាក់ ជា​ជន​ជាតិចិន​នៅ​ចំណុច​ភូមិ​២​សង្កាត់​៣ ក្រុងព្រះសីហនុ ។ ជនសង្ស័យ​ទាំង ០៣​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖១-​ឈ្មោះ CHU LIANG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​គ្មាន​) មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​២-​ឈ្មោះ TANKAI​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​លិខិតឆ្លងដែន (​គ្មាន​) មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​៣-​ឈ្មោះ XU YING BIAO ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​លិខិតឆ្លងដែន​(​គ្មាន​)​មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ចាប់យក​បាន​៖​ដែក​ច្នៃ​សម្រាប់​កាច់​បំបែក​សោរ​ម៉ូតូ ចំនួន​២​ដើម​។​ម៉ូតូ​៤​គ្រឿង​ម៉ាក AIRBLADE ពណ៌​ក្រហម​-​ស គ្មាន​ស្លាក​លេខ មាន​លេខ​តួ​: 550637 ។​ម៉ាក AIR BLADE ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ​: 322286 ។​ម៉ាក CLICK ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ​: 0073635 ។​ម៉ាក AIR BLADE​ពណ៌​ស​គ្មាន​ស្លាក​លេខ​មាន​លេខ​តួ​:053769​។​សោរ​តាន់​៦​ដើម​។​សោរ​ដោះ​១​ប្រអប់​។​ទុល​ឡឺ​វី​ស​១​ដើម​។​ក្រដាសខាត់​២​សន្លឹក​។​ស្ព្រា​យ៍​ពណ៌​បាញ់​១​កំប៉ុង​។

​ករណី​ទី​៣៖​ចោរកម្ម​លួច​កាច់​បំបែក​សោ​រក​ម៉ូតូ​បង្កឡើង​ដោយ​ជនជាតិខ្មែរ​កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ជនជាតិខ្មែរ​នៅ​ភូមិ​១​សង្កាត់​១​ក្រុងព្រះសីហនុ​។​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​៖១​ឈ្មោះ​សេង​ឈិន​ហៅ​ស្នា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​។​២​ឈ្មោះ​សៅ​សាង​ហៅ​លៀង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​វត្ថុតាង​ចាប់យក​បាន​៖​ម៉ូតូ​៤​គ្រឿង​(​ផល​នៃ​អំពើ​លួច​)​ម៉ាក​សង់​ស៊េរី​ឆ្នាំ​២០១៧​កាំ​បន្ទះ​ពណ៌​សព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​1H2556​មាន​លេខ​ម៉ាស៊ីន​: 1716040237​។​

ម៉ាក​ស្កុប​ពី​ពណ៌​ស​គ្មាន​ស្លាក​លេខ​មាន​លេខ​តួ​:5049864​។​ម៉ាក​ស្កុប​ពី​អាយ​ពណ៌​ឈាមជ្រូក​គ្មាន​ស្លាក​លេខ មាន​លេខ​តួ​: 5220443 ។​ម៉ាក​ហុងដា Winner​ពណ៌​ខ្មៅ​-​លឿង​គ្មាន​ស្លាក​លេខ​មាន​លេខ​ម៉ាស៊ីន​: 1055605 ។​សោរ​តាន់ ៤​ដើម​។​សោរ​ដោះ ៧​ដើម​។​ទុល​ឡឺ​វី​ស ០៣​ដើម​។​ដង្កាប់​១​ដើម​។​ស្លាក​លេខ​ម៉ូតូ ចំនួន​០២ (​កំពង់ឆ្នាំង 1J-9727 និង​តាកែវ 1Q-7297) ។​

​លោក​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ដែលមាន​បាត់​ម៉ូតូ​ដូច​ភិនភាគ​ខាងក្រោម​សូម​ទំនាក់ទំនង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ផ្ទៀងផ្ទាត់​មើល​និង​ប្រគល់ជូន​ម្ចាស់​រងគ្រោះ​វិញ​ផងដែរ​៕S/​