​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​សាកសួរ​រឿង​ខ្ចី​ម៉ូតូ​គេ​យក​បញ្ចាំ​

578
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល ខណ្ឌ​ច្បារអំពៅ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នា​២០១៨ បាន​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់​ទៅ​អយ្យក​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ករណី​ខ្ចី​ម៉ូតូ​មេការ​សំណង់​រួច​យកទៅ​បញ្ចាំ​បាន​ប្រាក់​ចំនួន​៦០០​ដុល្លារ​អាមេរិក​។​

​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ស្ត្រី ឈ្មោះ ហាន់ រតនា អាយុ ៤៣​ឆ្នាំ​មុខរបរ កម្មការិនី​សំណង់ ស្នាក់​នៅក្នុង ការដ្ឋាន​សំណង់ បុរី ប៉េង​ហួត ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​កំពុង​ត្រូវ​តុលាការ​ធ្វើការ​សាកសួរ​។​ចំណែក​ជនរងគ្រោះ ឈ្មោះ មាស វុទ្ធី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ មេការ​សំណង់ ។​

ស្ត្រី​រូបនេះ​ត្រូវបាន ម្ចាស់​ម៉ូតូ ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ការដ្ឋាន​សំណង់​ខាងលើ​គ្រា​ដែល​ជនសង្ស័យ វិល​ត្រឡប់មក​កន្លែង​ធ្វើការ​វិញ​។​​តាម​ពាក្យបណ្តឹង​របស់ ជនរងគ្រោះ​បាន​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ត្រី​រូបនេះ​បាន​ខ្ចី​ម៉ូតូ របស់ខ្លួន ម៉ាក​ហុងដា សេ ១២៥ ស៊េរី ២០១៧ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1Y-9927 ជិះ​ទៅលេង​ស្រុកកំណើត មួយថ្ងៃ​។​

​ដោយសារ​ជនសង្ស័យ ជា​កម្មករ​របស់ខ្លួន ទើប​ព្រម​ឲ្យ​ខ្ចី ។​ប៉ុន្តែ ជនសង្ស័យ បែរ​ជាយ​យក ម៉ូតូ​នោះ​ទៅ​បញ្ចាំ​គេ​នៅ​ម្តុំ​ផ្សារ​តាខ្មៅ ខេត្តកណ្តាល បាន​លុយ ៦០០ ដុល្លារ និង​រត់​គេចខ្លួនបាត់​។​លុះ​ក្រោយមក​នៅពេល​ជនសង្ស័យ​ត្រឡប់មកវិញ​ទើប​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើតាម​ច្បាប់​តែម្តង​៕S/​