​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ពីបទ​ឆបោក​

448
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​ឆបោក​រឿង​បទល្មើស​ព្រៃឈើ​។​ក្រោយពេល​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុ​ស្ស​រដ្ឋបាល​ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​ភូមិ​ព្រៃធំ​ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​។​

​លោក​ងួន​ហ្វៃ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បានបញ្ជាក់​ឱ្យដឹងថា​ស្ត្រី​សង្ស័យ​មានឈ្មោះ​រឿន​ធឿន​អាយុ​៤០​ឆ្នាំ​រស់នៅ​ផ្ទះ​លេខ​៦១១​ក្រុម​៥​ភូមិ​ព្រៃធំ​ឃុំ​កំពង់​ល្ពៅ​ស្រុក​សំឡូត​។​

ការចាប់ខ្លួន​ស្ត្រី​សង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​១០៥​ត​ព្រ​ចុះ​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៨​របស់លោក​ញាណ​សុវណ្ណ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ដោយ​ចោទ​ពីបទ​ឆបោក​ប្រព្រឹត្ត​នៅ​ភូមិ​គោក​រកា​ឃុំ​ជ្រៃ​ស្រុក​ថ្ម​គោ​ឡ​កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៦៕S/