​សមត្ថកិច្ច​បន្ទាយមានជ័យ​បង្ហាញ​ករណី​គ្រឿងញៀន​ជិត​២​គីឡូក្រាម​

368
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​មុខសញ្ញា​ជួញដូរ​ម្នាក់​និង​វត្ថុតាង​ថ្នាំញៀន​ជិត​២​គីឡូក្រាម​ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​ហើយ​កាលពី​ថ្ងៃទី​៧​ខែសីហា ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ទោ​ង៉េ​ង​សុជា​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖ យោង​ការដឹកនាំ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ស្រាវជ្រាវ​ចំពោះមុខ​សញ្ញា​ជួញដូរ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​ដោយ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿង​ម្នាក់​ដែល​ធ្នាប់​ជាប់ពន្ធនាគារ​ចំនួន​២​លើក​។​នេះ​ជាការ​ប្រព្រឹត្ត​លើក​ទី​៣​។​

​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​នេះ​មានឈ្មោះ​ឆៃ​ឌិ​ចឡា​មី​ហៅ​ហ៊ុ​ច​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​។​ការបង្ក្រាប​លើក​នេះ​ក៏មាន​ការសម្របសម្រួល​ពី​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នោះ​ធ្វើឡើង​នៅ​ភូមិ​ស្ថិតក្នុង​ផ្លូវជាតិ​លេខ​(​ផ្លូវជាតិ​លេខ​៥៦A)​ស្ថិតក្នុង​ភូមិក​ន្តួ​ត​សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ។​

​លោក​បាន​បន្តថា : សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២៧​ថង់​ធំ​,​ថ្នាំញៀន​ប្រ​ភេ​កាក​អំពៅ​២០​ថង់​ធំ​។​សរុប​ទម្ងន់​១,៨២៤.១៩​ក្រាម​និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម​ចំនួន​១១​ថង់​ពណ៌​ខៀវ​និង​១​ថង់​ប្លា​ស្ទិ​ក​។​សរុប​ទម្ងន់​២២៨.៩៦​ក្រាម​,​ជ​ញ្ជី​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​មិ​ង​ថង់​ប្លា​ស្ទិ​ក​មួយចំនួនធំ ៕S/

​រូបថត : ជនសង្ស័យ​ធ្លាប់​ជាប់គុក​២​ដង ចេញ​មកវិញ​ឈ្មោះ ឆៃ ឌិ​ចឡា​មី​ហៅ​ហ៊ុ​ច ភេទ​ស្រី​អាយុ ៤៨ ឆ្នាំ ជាមួយ​គ្រឿងញៀន​ជិត​២​គ​ក្រ ( រូប​: ប​.​ជ័យ​)​