​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​

151
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​អណ្ដូង​ព្រីង​សង្កាត់​ឱ​ម៉ា​ល់​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។

លោក​វរសេនីយ៍ទោ​កង​សុ​ផា​ណ្ណា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ហុន​សា​រៀង​ហៅ​ក្រៀ​ង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​រកា​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​ក្រោយ​អនុវត្តបាន​បញ្ជូនមក​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្តទៅ​តុលាការ​តាម​នីតិវិធី​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ពីបទ​លួច​