​សមត្ថកិច្ច​បំបែកសំណុំរឿង​ករណី​កាប់សម្លាប់​ហើយ​ដុត​នឹង​កង់ឡាន​នៅ​ព្រំដែន​កម្ពុជា​ថៃ​

934
ចែករម្លែក
  • 3K
    Shares

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​បំបែកសំណុំរឿង​ករណី​កាប់សម្លាប់​ហើយ​ដុត​នឹង​កង់ឡាន​នៅ​ភូមិ​ថ្ម​រមៀល​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​។​ដែល​គេ​សង្ស័យថា​ជា​អំពើ​របស់​កងកម្លាំង​ថៃ​ធ្វើ​លើ​ពលករ​ខ្មែរ​លួច​ចូល​កាប់​ឈើ​គ្រញូង​ដូច​ពេលកន្លងមក​នោះ​។​

លោក​ឧត្ដម​សេនី​យ៏​ត្រី​សិទ្ធិ​ឡោះ​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​២៧​ខែកុម្ភ​:​ឆ្នាំ​២០១៩​នេះ​ថា​:​កម្លាំង​ជំនាញ​នគរបាល​ខេត្ត​និង​នគរបាល​ស្រុក​ថ្មពួក​បាន​បន្តធ្វើ​ការស្រាវជ្រាវ​ហើយ​ឈានដល់​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​។​លោក​បន្តថា​ករណី​ឃាតកម្ម​នេះ​ទើបតែ​ត្រូវ​អ្នកភូមិ​រាយការណ៍​កាលពី​ថ្ងៃទី​២៦​កុម្ភ​: បន្ទាប់ពី​វា​បាន​កើតឡើង​ម្តុំ​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩ ចន្លោះ​ពី​ម៉ោង​១០​ម៉ោង​១២ ថ្ងៃត្រង់ នៅ​ចំណុច​ព្រៃ​តា​ព្រហ្ម​ក្នុង​ដី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ក្នុងភូមិ​ថ្ម​រមៀល​ជើង​ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​ឃាតក​បានសម្លាប់​ជនរងគ្រោះ​ឈ្មោះ​ហាន​សុ​ថុ​ន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​លំនៅ​ភូមិ​អំពិល​ចាស់​ឃុំ​អំពិល​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​មានជ័យ​មុខ​របប​បើក​កូន​រោង​ម៉ាស៊ីនកិនស្រូវ​និង​បើកឡាន​យក​ស្រូវ​តាម​ផ្ទះ​ទៅ​កិន​។​កាន់​ទូរស័ព្ទ​លេខ​(០៩៧)៤៥៥០២០៧​។

​លុះ​រហូតដល់​ថ្ងៃទី​២៦​ខែកុម្ភ​:​ទើប​កម្លាំង​នគរបាល​បាន ធ្វើការ​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត និង​នាំខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ​ស៊ួ​ត សុភាក់ ហៅ​ភ័ក្ត្រ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​និង​ឈ្មោះ​ស៊ួ​ត​សុផាត​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជា​បងប្អូន​បង្កើត​រស់នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជាមួយគ្នា ។​

​ជនសង្ស័យ​ទាំងពី​នាក់ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​គិតទុក​មុន ហើយដោយ​ប្រើ​កាំបិតប៉័ងតោ កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​ពីរ​កាំបិត​ត្រូវចំ​.​ក​និង​ត្រូវចំ​ដៃ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​រួច​បាន​បាន​យក​កង់​គោយន្ត​កន្ត្រៃ​ចំនួន​៤​និង​កង់​ត្រាក់ទ័រ​ចំនួន​១​គ​ដុត​សព​ជនរងគ្រោះ​ដើម្បី​បំបាត់ភស្តុតាង​ថែមទៀត​។​

​ជនសង្ស័យ​បាន​បន្តថា​ករណីនេះ​កើត​មកពី​គំនុំ​និង​ភ្លើង​ប្រច័ណ្ឌ​ដោយ​ខឹង​ជនរងគ្រោះ​ប្រព្រឹត្ត​សា​ហាយ​ស្មន់​ជាមួយ​ស្ត្រី​អតីត​ប្រពន្ធ​របស់​ប្អូនប្រុស​របស់​ឃាតក​។​ជនសង្ស័យ​បន្តថា​:​ប្អូនប្រុស​ខ្លួន​បាន​លែង​ស្ត្រី​ជា​ប្រពន្ធ​ទៅយក​ប្រពន្ធ​ថ្មី​ជាច្រើន​ខែ​មកហើយ​។

​ឯ​នាង​ប្រពន្ធ​នៅ​មេម៉ាយ​តែ​ក្រោយមក​បាន​ទាក់​ទង់​ស្នេហា​ជាមួយ​ជនរងគ្រោះ​។​លុះ​បន្ត​មក​ប្ទូ​ន​ប្រុស​ខ្លួន​បាន​វិល​មក​ត្រូវរ៉ូវ​រួម​ខ្នើយ​នឹង​ប្អូន​ខ្លួន​វិញ​។​ប៉ុន្តែ​ពួកខ្លួន​ខឹង​និង​រៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ ជាការ​លាង​កំហឹង​ជំនួស​ប្អូន​ដែល​ហាក់​មិន​ខឹង មិន​ទោមនស្ស​អី ។​

​សូម​រំលឹក​ដែរ​ថា​:​កន្លងមក​នៅ​ជួរ​ភ្នំ​ដងរ៉ែក​ព្រំដែន​កម្ពុជា​ថៃ​ម្តុំ​ភូមិ​ថ្ម​រមៀល​ត្បូង​និង​ភូមិ​ថ្ម​រមៀល​ខាងកើត​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​មាន​អំពើ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ផង​លួច​ឆ្លងកាត់​ចូល​កាប់​ឈើ​យ៉ាងសកម្ម​ក្នុងព្រៃ​ឧទ្យាន​ជាតិ​ថៃ​។​បើ​សមត្ថកិច្ច​និង​កងកម្លាំង​ថៃ​ចាប់បាន​ថៃ​នឹង​ចាប់​ដុត​ទាំង​នូវរស់​ពលករ​កម្ពុជា​ដើម្បី​ជាការ​ព្រមាន​កុំ​ឱ្យមាន​បន្តទៀត ៕S/

រូបថត​:​លោក​ឧត្ដម​សេនី​យ៏​ត្រី​សិទ្ធិ​ឡោះ​ដឹកនាំ​កម្លាំង​បំបែកសំណុំរឿង​ជាតក​ម្ម​ព្រៃផ្សៃរ​បស់បង​ប្អូនបង្កើត​២​នាក់ សម្លាប់​បុរស​ម្នាក់​ដែល​សា​ហាយ​ស្មន់​ជាមួយ​អតីត​ប្អូនថ្លៃ​ស្រី​( រូប​: ប​.​ជ័យ​)​