​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​មុខសញ្ញា​សកម្ម​គាស់​ផ្ទះ​៣​នាក់​

478
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​ប៉ុស្តិ៍នគរបាល​ដង្កោ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​មុខសញ្ញា​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​។​ការឃាត់ខ្លួន​នៅ​ចំណុច​ត្រង់​ភូមិ​ថ្មី ផ្លូវ​ព្រៃ​ស ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ។

​ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ ទី​១​ឈ្មោះ ផល វាសនា អាយុ​២៤​ឆ្នាំ មាន​ទីតាំងនៅ​ភូមិ​ដើម​មៀន ឃុំ​ដើម​មៀន សង្កាត់ តាខ្មៅ (​មុខរបរ​មិន​ពិតប្រាកដ​)​។ ទី​២. ម៉ាត់ តាំ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​មៀន ឃុំ​ដើម​មៀន សង្កាត់​តាខ្មៅ ខេត្តកណ្ដាល (​មុខរបរ​រត់​ម៉ូតូឌុប​)​។ ទី​៣ យូ ផាន់​នាង ហៅ​នាង អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​មៀន ឃុំ​ដើម​មៀន សង្កាត់​តាខ្មៅ ខេត្តកណ្ដាល មុខរបរ (​មិន​ពិតប្រាកដ​)​។

​វត្ថុតាង​ចាប់យក​រួមមាន ដែក​សំប៉ែត​ចុង​ស្រួល សម្រាប់​កាច់​.​ក​ម៉ូតូ ចំនួន​១ និង​ទុល​ល្វី​ស​ខ្នាតតូច ចំនួន ១​ឈុត និង​ម៉ូតូ​២​គ្រឿង ម៉ាក Suzuki VIVA ពណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1I-3290 និង ម៉ាក SIRIUS ពណ៍​សលាយ​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល 1Q-2612 ។ ៣/​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង ម៉ាក LG ចំនួន ១​គ្រឿង និង​ម៉ាក SAMSUNG ចំនួន ១​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ខណ្ឌដង្កោ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សុំ​ណំ​រឿង​បន្ត​តាម​និ​តី​វិធី​ច្បាប់​៕S/​

​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​មុខសញ្ញា​សកម្ម​គាស់​ផ្ទះ​៣​នាក់​

#