​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​ពី​ទីតាំង​ឃាត់​ជនសង្ស័យ​៥​នាក់​

202
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ទីតាំង​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​នៅ​ចំណុច​ភូមិ​អូរ​ក្រ​វ៉ាន់​សង្កាត់​សំរោង ក្រុង​សំរោង នូវ​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​(​ទីតាំង​១)១.​ឈ្មោះ វ៉ាន់ ណា​រ៉េត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​សំរោង​។​២​ឈ្មោះ​ភ្លូ​យ​ពិ​សិត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ទម​ឃុំ​គោក​មន​ស្រុក​បន្ទាយ​អំពិល​។​ដកហូត​វ​ត្តុ​តាង​រួមមាន​គ្រឿងញៀន​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​២០​គ្រាប់​.​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ICE​ចំនួន​១ កញ្ចប់​តូច​។​

(​ទីតាំង​ទី​២)​នៅវេលា​ម៉ោង​១១.៣០​នាទី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​នៅត្រង់ចំនុច​ភូមិ​ពុរ​សង្កាត់​ក្រុង​សំរោង​។​ឃាត់​ជនសង្ស័យ​១.​ឈ្មោះ​នី​ធី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​កំណប់​សង្កាត់​ក្រុង​សំរោង​។​២.​លេន លី​វ័យ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ពុរ​សង្កាត់​ក្រុង​សំរោង​។​៣.​ឆាត សាណី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់ ក្រុង​សំរោង​។​

​សមត្ថកិច្ច​បញ្ជាក់ថា ទីតាំង​ទាំងពីរ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វ​ត្តុ​តាង​រួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ICE​ចំនួន​៥​កញ្ចប់​តូច​៣​ធំ​២​។​ជនសង្ស័យ​និង​វ​ត្តុ​តាង​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វី​ធី​៕S/​