​សមត្ថកិច្ច​រកស​ពបុ​រស​ម្នាក់​លង់ទឹក​រក​សព​អត់​ទាន់​ឃើញ​

913
ចែករម្លែក

​ដោយៈ​ឆា​យ៉ានា​ថ​/​កណ្ដាលៈ​រហូតមកទល់​ថ្ងៃទី​២៦ ខែសីហា​នេះ សមត្ថកិច្ច រកស​បុរស​ម្នាក់​ដែល​លេង​ទឹក​ដែល​ហូរ​កាត់​ផ្លូវ រួច​បាន​រអិល​ជើង​ដួល​ទៅ​កន្លែង​ទឹក​ជ្រៅ បណ្តាលឱ្យ​លង់ ពុំទាន់​រក​សព​ឃើញ​នៅឡើយ​ទេ ។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ពាម​តា​យូ​ស លើផ្លូវ 7NG ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែសីហា​ឆ្នាំ​២០១៨ ។

​ជនរងគ្រោះ​ឈ្មោះ ណន នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ​និង​មិត្តភក្តិ ជាច្រើន​នាក់​ទៀត បាន​ទៅលេង​ទឹក​ដែល​ហូរ​កាត់​ផ្លូវ​ចំណុច​ពាម​តា​យួ​ស ចំណុច​ខាងលិច​ក្រុមហ៊ុន 7NG ។
​ពេលនោះ​ជនរងគ្រោះ បាន​រអិល​ជើង​ធ្លាក់​ទៅក្នុង​ទឹក​ជ្រៅ ហើយ​ទឹក​ក៏​ហូរ​គួច​យកទៅ​បាត់ ដោយ​ទឹក​ហូរ​ខ្លាំង ពុំមាន​អ្នក​ហ៊ាន​ចុះទៅ​ជួយ​ទេ រហូតដល់​ពេលនេះ​សមត្ថកិច្ច និង​ក្រុមគ្រួសារ កំពុង​រាវ​រកតែ​មិនទាន់​ឃើញ​ទេ​៕S/

សមត្ថកិច្ច​រកស​ពបុ​រស​ម្នាក់​លង់ទឹក​រក​សព​អត់​ទាន់​ឃើញ​