​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ​ជា​បក្ខពួក​ក្រុម​កា​ប់​ប្លន់​

290
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​២​នាក់ ​ជា​បក្ខពួក​ក្រុម​ធ្វើ​សកម្មភាព​កាប់​ប្លន់​ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​កម្លាំង​អន្តរាគមន៍​ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​ប៉​ប្រ៉​កជើង​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ ​កាលពី​ថ្ងៃទី​១៩​ខែកក្កដា ​ឆ្នាំ​២០១៩​។​ក្រោយពី​ចាប់ខ្លួនបាន​៥​នាក់​កាលពី​យប់​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​ សរុប​បាន​ចំនួន​៧​នាក់​ហើយ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ឃាត់ខ្លួន​ពេលនេះ ទី​១ ឈ្មោះ ប៉ែន សុ​ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ។ ទី​២ ឈ្មោះ ប៉ែន សុខ​កែវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ទាំង​២​នាក់ មាន​ទីលំនៅក្បែរផ្លូវ​រថភ្លើង ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​សមត្ថកិច្ច​បន្តទៀតថា​ មកដល់​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួនបាន​សរុប​៧​នាក់​ហើយ​។​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស្រាវ​ស្រាវ តាម​ចាប់ខ្លួន​បក្ខពួក​បន្តទៀត ។​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ​សរុប​ទាំង​៧​នាក់ ត្រូវបាន​ឃាត់ខ្លួន សាកសួរ​នៅ​ផ្នែក​ជំនាញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​Ha