​សមត្ថកិច្ច​ស្រុក​កែវ​សីមា​ចាប់​និង​ប្រគល់​ម៉ូតូ​ច្នៃ​ដឹកឈើ​១១​គ្រឿង​ទៅ​ម្ចាស់​វិញ​

309
ចែករម្លែក

ដោយៈ​សាយ​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​២០១៩​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​កែវ​សីមា​បានប្រគល់​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស​ចំនួន​១១​គ្រឿង​ដែល​កម្លាំង​បាន​ចាប់​ឃាត់​កាលពីពេល​កន្លង​ទៅជូន​ម្ចាស់​ដើម​វិញ​។​

ក្រោម​វត្តមាន​អភិបាលស្រុក​កែវ​សីមា​លោក​នួន​សារ៉ន​។​ការផ្តល់​ជា​មធ្យោបាយ​ម៉ូតូ​នោះ​ទៅ​ម្ចាស់​ដើម​វិញ​គឺ​ក្រោយ​ពេលដែល​បានធ្វើ​ការអប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការដឹក​ជ​ញ្ជួ​ន​ផល​អនុផល​ព្រៃឈើ ដែលជា​អំពើ​ខុសច្បាប់​។​

​មុនពេល​ប្រគល់​លោក​អភិបាលស្រុក​និង​លោក​អធិការនគរបាល​ស្តីទី​នៃ​នគរ​ស្រុក​កែវ​សីមា​បាន​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​អ្នក​ទាំងនោះ​ដូចជា​៖-​បញ្ឈប់​ការដឹកឈើ​ខុសច្បាប់​គ្រប់​រូបភាព​។​មិនឱ្យ​ធ្វើចរាចរ​ម៉ូតូ​ប្រភេទ​នេះ​លើ​ដង​ផ្លូវជាតិ​។​ប្តូរ​ស៊ី​ម៉ាំង​ដែល​បង្ក​សំឡេង​រំខាន​។​ពេល​ត្រឡប់ទៅផ្ទះ​វិញ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកជិតខាង​ឱ្យបាន​យល់ដឹង​ពី​បញ្ហា​នេះ​៕S/​