​សមត្ថកិច្ច​ស្រុក​ចំនួន​ពីរ​សហការគ្នា​ចាប់បាន​ចោរប្លន់​ម្នាក់​

941

(​កំពង់ស្ពឺ​)៖​កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​និង​សមត្ថកិច្ច​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​បាន​សហការគ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់​។​ការឃាត់ខ្លួន​ចោរប្លន់​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​ផ្ទះសំណាក់​ថ្ម​ត្រជាក់​ភូមិ​សំណង់​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៧​។​

​លោក​វរសេនីយ៍ទោ​សមសា​ក់បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ហេង​លី​ម៉េង​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ខោ​ប​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​។​មន្ត្រី​ដដែល​បាន​បន្តថា​ជនសង្ស័យ​ខាងលើ​និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ​ងួន​មេត្តា​បាន​ប្លន់​ម៉ូតូ​នៅ​ចំណុច​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​រកា​ធាំ​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​នេះហើយ​បាន​រត់គេចខ្លួន​មក​សំងំ​លាក់ខ្លួន​នៅផ្ទះ​សំណាក់​។​

សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ក្រុង​ច្បារមន​ឲ្យ​ជួយ​អន្តរាគមន៍​ហើយ​កម្លាំង​បាន​ចុះ​បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់​បាន​ភ្លាមៗ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​បានប្រគល់​ឲ្យ​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្

​សមត្ថកិច្ច​ស្រុក​ចំនួន​ពីរ​សហការគ្នា​ចាប់បាន​ចោរប្លន់​ម្នាក់​