​សមត្ថកិច្ច​ស្រុក​ទឹកផុស​ស្ទាក់ចាប់​គោយន្ត​ដឹកឈើ​មួយគ្រឿង​

152
ចែករម្លែក

​ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​កំពង់ឆ្នាំង​:​ឈើ​អារ​ប្រមាណ​១០​ម៉ែត្រគូប​ដែល​ឈ្មួញ​ដឹក​តាម​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​រមាស​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ទឹកផុស​ស្ទាក់​ចាប់បាន​នៅពេលដែល​ឈ្មួញ​កុំ​ពង់​ធ្វើ​សកម្មភាព​ដឹក​ញ្ជូ​ន​។​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​បឹង​ស្ទេង ឃុំ​ជៀប ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ។​

​ការចាប់​ឃាត់​គោយន្ត​ដឹកឈើ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់​ម្ចាស់​គោយន្ត​ម្នាក់​ឈ្មោះ​មាន​ចាន់ណា​ភេទ​ស្រី​អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ថ្មី​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​ដើម្បី​នាំយកមក​ធ្វើការ​សាកសួរ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស និង​កសាង​ឯកសារ ។

​អធិការនគរបាល​ស្រុក​ទឹកផុស​លោក​វរៈសេនីយ៍ឯក​ខែម​វិបុល​បានឱ្យដឹងថា​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​គ្មាន​ខិត​អនុញ្ញាត​នេះ​ដោយ​ទទួល​ព័ត៌មាន​ថា​មាន​គោយន្ត​មួយគ្រឿង​មាន​ដឹកឈើ​ពេញ​ចេញពី​ចំណុច​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស​។​កម្លាំង​របស់លោក​បាន​សហការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​រមាស​បាន​ចុះ​ធ្វើការ​ស្ទាក់ចាប់​នៅ​ចំណុច​ភូមិ​បឹង​ស្ទេង​ខ​ណះ​ដែល​កុំ​ពង់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ។​

គួររំលឹកថា​កន្លងទៅ​មានការ​ចាប់​ឈើ​តាម​គោយន្ត​ដែល​ដឹក​ចេញពី​ខេត្តពោធិ៍សាត់​ឬ​ដឹក​ចេញពី​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់​កាត់​តាម​ស្រុក​ទឹកផុស​ដូចគ្នានេះដែរ​ប៉ុន្តែ​ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ​បានមក​ស្នើសុំ​យក​វិញ ដោយ​អះអាងថា​យកទៅ​ធ្វើ​លំនៅដ្ឋាន​៕S/​