​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ចាប់​ឈើ​ជាង​១០០​កំណាត់​ប្រគល់​ឧ្យិ​មេព្រៃ​

975
ចែករម្លែក
  • 69
    Shares

(​រតនគិរី​)៖​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១៣​ខែមីនា​បាន​ចុះ​ចាប់​ឈើ​ជាង​១០០​កំណាត់​រួច​ប្រគល់​ឧ្យិ​មេព្រៃ​ចាត់​តាមច្បាប់​។​ប្រភព​បាន​ឧ្យិ​ដឹងថា​កាល​ថ្ងៃទី​១២​ខែមីនា​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ឈើ​មួយ​គំនរ​ធំ​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី​ក្នុងភូមិ​យ៉ាក​ទុក ឃុំ​ប៉ូ​យ​ស្រុក​អូរ​ជុំ​។​

ប្រភព​បាន​ឧ្យិ​ដឹង​ទៀតថា​ក្រោយពី​ទទួល​ព័​ត៌​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ដ​រតនគិរី​បាន​ចុះបង្ក្រាប​តែម្ដង​។​មន្ត្រី​អាវុធហត្ថ​បាន​ឧ្យិ​ដឹងថា​គំនរ​ឈើ​នោះ​ជា​ប្រភេទ​ឈើ​ចម្រុះ​រួមមាន​កកោះ​សុ​ក្រំ​និង​គគី​ដែលមាន​មុខកាត់​ចាប់ពី​៤​តឹក​រហូតដល់​៦​តឹក​គុណ​និង​៦​មាន​ប្រវែង​៣​ម៉ែត្រ​ឡើងទៅ​។​

សមត្ថកិច្ច​បានបញ្ជាក់់​ថា​នៅក្នុង​រង្វង់​យុទ្ធនាការ​នោះ​កម្លាំង​អា​វុ​ហត្ថ​យើង​បាន​ប្រមូល​ឈើ​បាន​ជាង​១០០​កំណាត់​រួច​ដឹក​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​លោក​កែប​កត់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​រស្មី​កម្ពុជា​មិនអាច​សុំ​ការបញ្ជាក់​ដឹង​ពី​ចំនួន​ឈើ​ដែល​អាវុធហត្ថ​ប្រគល់​ឧ្យិ​នោះបានទេ​។​

​ប៉ុន្ដែ​មន្ដ្រី​របស់លោក​បាន​ឧ្យិ​ដឹងថា​ឈើ​ដែល​កម្លាំង​អាវុធហត្ថ​ប្រគល់​ឧ្យិ​នោះ​កំពុង​ដឹកជញ្ជូន​យកទៅ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ខេត្ដ​មិនទាន់បាន​វាស់វែង​នៅឡើយ​ទេ​។​មន្ត្រី​ដដែល​បានបញ្ជាក់​ក្រោយ​វាស់វែង​នឹងដាក់​លិខិត​ជូនដំណឹង​ជា​សាធារណៈ​មួយខែ​ដើម្បី​ឧ្យិ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​អន្ដរកាល​។​បើ​ដល់កំណត់​ហើយ​ម្ចាស់​ឈើ​នៅតែ​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ខាង​មេព្រៃ​នឹងដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ឧ្យិ​ការ​តាម​នីតិវិធី​៕S/​ដោយៈបាន​លុង

​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ចាប់​ឈើ​ជាង​១០០​កំណាត់​ប្រគល់​ឧ្យិ​មេព្រៃ​

#