​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​នារី​ម្នាក់​ពីបទ​ជួញដូរ​និង​ដកហូត​ថ្នាំញៀន​

1168

(​បន្ទាយមានជ័យ​)៖​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​នារី​ម្នាក់​ពីបទ​ជួញដូរ​ថ្នាំញៀន​និង​ដកហូត​វត្ថុតាង​មួយចំនួន​។​ការឃាត់ខ្លួន​នារី​វ័យក្មេង​នោះបាន​ធ្វើឡើង​នៅ​ចំណុចដើម​ពោធិ៍​លាង​រថយន្ត​ស្ថិត​ក្នុងភូមិ​ក្បាលកោះ​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី វេលា​ម៉ោង ១២ និង​៣៥​នាទី​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​ឱ្យដឹងថា​នារី​ជា​ជនសង្ស័យ​មានឈ្មោះ​សៀង​ស្រី​ណែ​ត​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​ក្រុង​ប៉ោយប៉ែត ។​​ក្រោយពី​ឃាត់ខ្លួន​នារី​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​ម៉ា​ទឹកកក​ពណ៌​(​ស​)​ថ្លា​ចំនួន​១​ថង់​បន្ទាប់មក​បន្ត​វិធី​ឈានដល់​ឆែកឆេ​ផ្ទះល្វែង​ដែល​ស្ថិតនៅ​សាមគ្គី​មានជ័យ​សង្កាត់​ក្រុង​ខាងលើ​រកឃើញ​វត្ថុតាង​គ្រឿងញៀន​យ៉ាម៉ា​អក្សរ​(wy)​ចំនួន​(២០​ថង់​)​ពណ៌​ខៀវ​ជញ្ជីង​សម្រាប់​ថ្លឹង​មួយ​។​

នារី​ជួញដូរ​ថ្នាំញៀន​ក្រោយពី​សាកសួរ​របស់​កម្លាំង​សមត្ថ​កិ​ច្ទ​បាន​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ និង​បន្ត​នីតិវិធី កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​នារី​ម្នាក់​ពីបទ​ជួញដូរ​និង​ដកហូត​ថ្នាំញៀន​(រូប៖វ៉េបសាយ)