​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ​និង​ថ្នាំ​៤០​កញ្ចប់​

866
ចែករម្លែក

(​កំពង់ចាម​)៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោ សាវឿន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​បង្ក្រាប​ករណី​គ្រឿងញៀន​មួយកន្លែង ដោយ​ដកហូត​បាន​ថ្នាំ​៤០​កញ្ចប់ ហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោ សាវឿន បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ត្រូវបាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​កម្លាំង​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កងមាស នៅ​ចំណុច​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស​។​

លោក​មេបញ្ជាការ​បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ទី​១៖​ឈ្មោះ ផាត គីម​ឈែ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​, ទី​២​ឈ្មោះ ម៉ុង បូរី អាយុ​១៧​ឆ្នាំ និង​ទី​៣៖​ឈ្មោះ ថុល លី​ហេង អាយុ​២៣​ឆ្នាំ ក្នុងនោះ​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤០​កញ្ចប់ (​ធំ​០៥​កញ្ចប់ តូច​៣៥​កញ្ចប់​), ទូរ​សព្ទ័​ដៃ​ចំនួន​០៦​គ្រឿង និង​ឧបករណ៍ប្រើប្រាស់ ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​៕S/​ដោយ​៖​សហការី​

សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ​និង​ថ្នាំ​៤០​កញ្ចប់​(រូប៖វ៉េបសាយ)