​សមត្ថកិច្ច នៅ​មិនទាន់​រកមុខ​សញ្ញា លួច​ចូល​តូប​លក់​ឥ​វ៉ាន់ គាស់​កំប៉ុង​ភេ​ស​ជ្ជៈ យកតែ​ក្រវិល​កំប៉ុង​ត្រូវ​រង្វាន់​

1896
ចែករម្លែក
  • 1.9K
    Shares

ដោយ​៖ អូរ​ស្មាច់​ /
​ឧ​ត្ត​រ​មានជ័យ​៖ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​មូលដ្ឋាន នៅ​មិនទាន់​ទ​ទូល​បាន​ពន្លឺ ក្នុងការ​ស្រាវជ្រាវ ក្នុងករណី​កម្រ​មួយ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចូល​តូប​លក់​ឥ​វ៉ាន់ មួយកន្លែង ហើយ​បានគាស់​អស់​ស្រា​បៀ និង​ទឹក​ផ្លែឈើ ជាង ២០ កេះ យកតែ​ក្រវិល​កំប៉ុង ដែលមាន​រង្វាន់ ទៅជា​មួយ​នៅឡើយ​។​

​អធិការនគរបាល ស្រុក​ចុងកាល់ បានឱ្យដឹង​នៅ​ថ្ងៃទី​២៣ ឧសភា​ថា ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចូល​តូប​លក់​ឥ​វ៉ាន់ មួយកន្លែង​របស់​ម្ចាស់ ឈ្មោះ សាំង រឿប ភេទ​ស្រី អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ មកដល់ពេលនេះ ការស្រាវជ្រាវ​របស់ សមត្ថកិច្ច នៅ​មិនទាន់​រកឃើញ ជនសង្ស័យ​នៅឡើយ​ទេ​។ ករណីនេះ ជនសង្ស័យ ក៏​មិនបាន​យក​សម្ភារ​ផ្សេងៗ ក្រៅពី​ក្រវិល​កំប៉ុង​ស្រា​បៀ លី​អូ និង​ស្រា​បៀ​អង្គរ រួម​ទាំ​អ​ទឹក​ផ្លែឈើ​ចម្រុះ អស់​ចំនួន ២៦ កេះ ទុកចោល ហើយ​យកតែ​ក្រវិល​កំប៉ុង ដែល​គាស់​មាន​រង្វាន់ យកទៅ​តែប៉ុណ្ណោះ​។​

​លោក​អធិការ បាន​សន្និដ្ឋានថា ករណីនេះ ប្រហែលជា កូនក្មេង​មាន​អាយុ​ចន្លោះ ពី ១២ ទៅ ១៣ ឆ្នាំ ព្រោះ​ជ្រុង​ជញ្ជាំង ខាងលើ មាន​ប្រហោង​ចូល តូច​មួយ បិទ​មិនទាន់​ជិត បើ​មនុស្ស​ធំ មិនអាច​ចូល​រួច​នោះទេ​។​

​លោក​បាន​រំលឹកថា ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​បាន​បញ្ជាក់ថា ម្ចាស់​តូប​លក់​ឥ​វ៉ាន់ ជា​ទម្លាប់​សព្វដង គាត់​នៅពេល​ល្ងាច តែងតែ​ចាក់សោរ​ទុកចោល ដោយ​អាង​ថា មិន​អី ទៅ​ដេក​ផ្ទះ មាន​ចម្ងាយ​ប្រមាណ ជាង ៥០០ ម៉ែត្រ ពី​តូប​លក់​នោះ លុះ​ព្រឹក​ឡើង មក​បើក​លក់ ស្រាប់តែ​ឃើញ​ទឹក​ស្រា​បៀ និង​ទឹក​ផ្លែឈើ ហូរហៀរ​ពេញ​តូប​តែម្តង​៕​v