​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ប្រកាស​គាំទ្រ និង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ផ្លូវការ​

948
ចែករម្លែក

ដោយ​: តា​អំ / ភ្នំពេញ​: សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែលមាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ១០៣​ជា​សមាជិក និង​បាន​ចាត់​បញ្ជូន​សមាជិក​រប​ស់​ខ្លួន​ចំនួន​២៥៩៥​នាក់ ដែលជា​និស្សិត សាស្ត្រ​ចា​រ្យ បញ្ញា​វ័​ន្ត ចូលរួម​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​ទាំង​២៥​រាជធានី​-​ខេត្ត​ទូទាំងប្រទេស ជា​លក្ខណៈ​ចល័ត និង​អចល័ត នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ កាល ពីថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ បានប្រកាស​គាំទ្រ​និង​ទទួលស្គាល់​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​បញ្ជាក់ថា តាមរយៈ​នៃ​ការសង្កេត​យ៉ាង​យកចិត្តទុកដាក់​គ្រប់​ដំណាក់កាល លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ និតិ​កាល​ទី​៦ ឆ្នាំ​២០១៨​នេះ ព្រមទាំង​បាន​ពិនិត្យ​តាមដាន​យ៉ាង​ហ្មត់ចត់​លើ ៖ ១/ សេចក្តី ប្រកាស​ព័ត៌មាន​លេខ ១៤៥ គ​.​ជ​.​ប ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ស្តីពី​លទ្ធផល​បឋម​នៃ​ការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦​ឆ្នាំ​២០១៨ ។ ២/ សេចក្តីសម្រេច​លេខ ៣៧០ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦​ឆ្នាំ​២០១៨ ។ ៣/ លិខិត​គោរព​ជូន​ប្រធាន​ក្រុមប្រឹក្សា​ធម្ម នុ​ញ្ញ​របស់​ឯកឧត្តម ស៊ិ​ក ប៊ុ​ក​ហុក ប្រធាន គ​.​ជ​.​ប លេខ ១២៨១ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​គ្មាន​ពាក្យបណ្តឹង​ក្រោយ​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន ។ ៤/ លិខិត​គោរព ជូន​ឯកឧត្តម​ប្រធាន គ​.​ជ​.​ប របស់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ អ៊ឹម ឈុនលឹម លេខ ១០/២០១៨ កប​ធ​.​សជណ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​ការបញ្ចប់​ការទទួល​ដោះ ស្រាយ​បណ្តឹង ។ ៥/ សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​ស្តីពី​លទ្ធផល ជា​ស្ថាពរ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦​ឆ្នាំ​២០១៨ ។

​សេចក្តីថ្លែងការណ៍​ដដែល​បាន​សន្និដ្ឋាន​និង​វាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​និតិ​កាល​ទី​៦ ឆ្នាំ​២០១៨​នេះ ពិតជា​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន គោរព​ច្បាប់ គ្មាន​ការ​បង្ខិត បង្ខំ គ្មាន​ហិង្សា ស្ងប់ស្ងាត់ មាន​សណ្តាប់ធ្នាប់​ល្អ ស្ថិតនៅក្នុង​បរិយាកាស​នយោបាយ​ប្រជា​ធិ​ប​តេ យ្យ​សេរី​ពហុបក្ស ។ ទន្ទឹម​នោះ​ក៏បាន​ពិនិត្យឃើញថា គ​.​ជ​.​ប ជា​ស្ថាប័ន​របស់​ជាតិ​ដែល​បាន​រៀប ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ឆ្នាំ​២០១៨​នេះ ពិតជា​ស្របទៅតាម​ច្បាប់ រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត លិខិតបទដ្ឋាន​គតិយុត្តិ ប្រតិទិន​ការងារ រួមទាំង​បច្ចេកទេស​និង​បាន ប្រកាន់យក​ជំហរ​អ​ព្យា​ក្រិ​ត្យ យុត្តិធម៌ ស្អាតស្អំ និង​តម្លាភាព ។

​យោងទៅលើ​សេចក្តី​ថ្លែង​ការលើក​ទី​១ និង​ទី​២ របស់​សមាគម​និង​យោងទៅលើ​ការ សង្កេតឃើញ​ដូច​បាន​ជម្រាបជូន​ខាងលើ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា សូម​ប្រកាស​គាំ ទ្រ​និង​ទទួលស្គាល់​នូវ​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត ( គ​.​ជ​.​ប ) សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ឆ្នាំ​២០១៨ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ​៕ ល​