​សមាគម​និង​វិទ្យុ​សំឡេង​ជនពិការភ្នែក​ប្រារព្ធ​ខួប​លើក​ទី​១០​នៅ​ក្រុង​បាត់ដំបង​

105
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​យប់​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​នៅក្នុង​បរិវេណ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​បាត៎ដំបង​ស្ថិតក្នុង​ភូមិ​អូ​តា​គាំ​១​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។​បាន​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​សមាគម​និង​វិទ្យុ​សំឡេង​ជនពិការ​គ្នែ​ក​បាត់ដំបង​ក្រោម​អធិបតី​លោកស្រី​សុំ​ចិន្តា​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​។​

លោក​សែម​សំណាង​ប្រធាន​សមាគម​និង​វិទ្យុ​សំឡេង​ជនពិការភ្នែក​បាត់ដំបង​បាន​បញ្ជាក៎ថា​រយៈពេល​បី​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១០​ដល៎​២០១៣​សមាគម​និង​វិទ្យុ​សំឡេង​ជនពិការភ្នែក​រស់នៅ​ជួប​ទុក្ខលំបាក​ល្វីង​ជូរចត់​គ្រប់បែបយ៉ាង​។​រហូតដល់​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០០០​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជួយ​ជ្រោមជ្រែង​និង​គាំទ្រ​ដល់​សមាគម​និង​វិទ្យុ​សំឡេង​ជនពិការភ្នែក​ឱ្យមាន​ស្នាក់ការ​នឹង​គេ​ត្រឹមត្រូវ​។​រយៈពេល​១០​ឆ្នាំ​ដូចជា​លឿន​ណាស់​ដែល​សមាគម​ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ព្រមទាំង​បុត្រាបុត្រី​និង​ចៅប្រុស​ស្រី​បាន​ជួយឧបត្ថម្ភ​។​

​លោក​សំណាង​បាន​លើក​ប្រវត្តិ​ខ្លះៗ​ថា​សមាគម​និង​វិទ្យុ​សំឡេង​ជនពិការ​ភ្នែកមាន​បុគ្គលិក​សរុប​ចំនួន​៦០​នាក់​។​ក្នុងនោះ​មាន​ជនពិការភ្នែក​ចំនួន​៤០​នាក់​និង​២០​នាក់​ជា​អ្នកគាំទ្រ​ស្ម័គ្រចិត្ត​។​ដំបូង​សមាគម​មាន​ស្នាក់ការ​នៅមុខ​វត្ត​ដំរី​ស​ពេល​ភ្លៀង​ម្តងៗ​រត់​ទៅ​ជ្រក​នៅ​កុដិ​លោក​។​ប​ច្ច្ប​បន្ន​ដោយមាន​ការជួយ​ឧបត្ថម្ភ​ពី​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​សិស្ស​នុ​សិស្ស​តាម​សាលា​នានា​និង​ពិសេស​សម្តេច​បាន​ជួយ​គាំទ្រ​ទើប​សមាគម​មាន​ស្នាក៎ការ​ត្រិ​ម​ត្រួវ​៕S/

​រូប​ថ​តៈ​លោកស្រី​អភិបាលរង​ប្រគល់​ថវិកា​ដល់​ប្រធាន​សមាគម​និង​អ្នក​ដទៃទៀត​ពិ​លារ​អាហារ​សាមគ្គី​