​សមាគម​មូលនិធិ​មនុស្ស​ចាស់​​ស្វែងរក​បទពិសោធន៍​និង​ជំនួយ​ឧបត្ថម្ភ​ពី​ថៃ​

1151
ចែករម្លែក

ដោយ:ភ្នំស្វាយ/បាងកកៈសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ​បាន​ស្វែងរក​បទពិសោធន៍​និង​ជំនួយ​ឧបត្ថម្ភ​ពី​សម​ភាគី​ថៃ​។​ប្រតិភូ​កម្ពុជា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃឡង់​ដ៍​កាលពី​នៅ​ថ្ងៃទី ៣០​ខែឧសភា ដល់​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​លោក​អ៊ី​ឡុង​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​មូលនិធិ​មនុស្ស​ចាស់​ខេត្តបន្ទាយមានជ័យ​តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធានកិត្តិយស​និង​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។

​បាន​ចូលជួប​សម្តែង​គួរសម​ជាមួយ​លោក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​សេនីយ៍ ផាត់​ថា​រិ​ន លី​ឡា​យុទ្ធ អនុប្រធាន​ទី​១,​លោក​ឧ​ត្ត​សេនីយ៍ អា​ធិ​គម សុក​សំ​ស្ថាន អនុប្រធាន​ទី​២ នៃ​សមាគម​មិត្តភាព​ថៃ​-​កម្ពុជា ។​ត​មក​ក៏​នៅ​ថ្ងៃទី​៣១ ខែឧសភា ប្រតិភូ​ក៏បាន​ចូលទៅ​ពិភាក្សា​ដកស្រង់​បទពិសោធន៍ និង​ស្នើ​ជំនួយ​ឧបត្ថម្ភ​ពី​នាយកដ្ឋាន​មជ្ឈមណ្ឌល​មនុស្ស​ចាស់​នៃ​ក្រសួង​សុខុមាល​សង្គម ថៃ ។​

លោកស្រី ថា​នា​ផន ព្រំ​សុវណ្ណ ប្រធាន​នាយកដ្ឋាន​នេះ​បានធ្វើ​បទ​បង្ហាញ អំពី​សាវតា និង ផែនការ​យុទ្ធសាស្ត្រ និង​បទពិសោធន៍ របស់​នាយកដ្ឋាន​មជ្ឈមណ្ឌល​មនុស្ស​ចាស់ ដូចជា​ការថែទាំ និង​លើកកម្ពស់ សុខភាព​មនុស្ស​ចាស់ ការបង្កើត​គំនិត​សន្សំសំចៃ ការផ្តល់​ឥណទាន​កំចី​ដល់​ពួកគាត់ កាប​ង្លើ​ត​មុខ​បរ និង​ការលក់​ផលិតផល​ដែល​ពួកគាត់​ផលិត​បាន​តាម​អន​ឡាញ​ជាដើម​។​

លោក អ៊ី ឡុងបាន​ថ្លែងអំណរគុណ​ដល់​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​និង​ផ្តល់​ទំនាក់ទំនង សម្របសម្រួល​ក្នុងការ​ធ្វើដំណើរ​ទស្សន​កិច្ច​នេះ​ការហូបចុក ស្នាក់នៅ ។​យោង​ស្ថានភាព​មនុស្ស​ចាស់​ក្នុង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ នេះ​លោក​ថា​នឹង​បានជា​ជា​បទពិសោធ​ល្អ ដែល​គណប្រតិភូ​និង​អាច​យកទៅអនុវត្ត​យកទៅអនុវត្ត​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​និង​សុំ​ការជួយឧបត្ថម្ភ គាំទ្រ​ពី​សម​ភាគី​បន្ថែម​ទៀតផង​ដែរ​។​

សូមបញ្ជាក់ថា សមាគម​មូលនិធិ​មនុស្ស​ចាស់​ខេត្តបន្ទាយមានជ័យ មាន​ចក្ខុវិស័យ​យ៉ាងសំខាន់​នៅក្នុង​ការចូលរួមចំណែក​ជួយ​សម្រាល​រំលែក​ទុក្ខលំបាក​របស់​មនុ​ស្សចា​ស់ ជន​ងាយ​រងគ្រោះ អ្នក​ដែលមាន​ការលំបាក​ក្នុង​ជីវភាព​រស់នៅក្នុង​សហគមន៍ និង​ដោះស្រាយ​នូវ​សំណូមពរ​ចាំបាច់​បន្ទាន់​មួយចំនួន​នៅ​មូលដ្ឋាន ។​

ដូចជា​ជួយ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​ជួប​ការលំបាក​ក្នុង​ការរស់នៅ​ក្នុងការ​សហគមន៍ និង​មនុស្ស​បានទទួល​សេវា​ថែ​ទាំង​សុខុមាលភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​ប៉ុន្ដែ​សមាគម ខ្វះ​ធនធាន និង​ការគាំទ្រ​ពី​សប្បុរសជន​អង្គការ​ជាតិ អន្តរជាតិ​។​
ដូច្នេះ គោលបំណង់​នៃ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​១.​ទំនាក់ទំនង​មិត្តភាព និង​ចងសម្ព័ន្ធ​មេត្រីភាព ២.​ដកស្រង់​បទពិសោធន៍​នៃ​ការគ្រប់គ្រង​មនុស្ស​ចាស់ ៣.​ស្វែងរក​ការគាំទ្រ (​ជា​មូលនិធិ ជួយ​បណ្ដុះបណ្ដាល​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង និង​ថែទាំ​មនុស្ស​ចាស់ ជា​មធ្យោបាយ​ផ្សេងៗ ដូចជា​សម្ភារ សំណង់​…​ជាដើម​)​។​
នៅក្នុង​ជំនួប​មួយ​ព្រឹក​សម​ភាគី​បាន​ឯកភាព​និង​បន្ត​ឧបត្ថម្ភ​គាំទ្រ​ជួយ​គ្នា ដើម្បី​ធ្វើអោយ​សមគម​មូលនិធិ​មនុស្ស​ចាស់​នៅ​ខេត្តបន្ទាយមានជ័យ​អាច​ដំណើការ​បាន ៕S/

​សមាគម​មូលនិធិ​មនុស្ស​ចាស់​​ស្វែងរក​បទពិសោធន៍​និង​ជំនួយ​ឧបត្ថម្ភ​ពី​ថៃ​