​សមាគម​រាជសីហ៍​ចុះ​ដាំ​កូនឈើ​និង​ប្រគល់​សម្ភារៈ​សិក្សា​ក្នុង​ខេត្តកំពង់ឆ្នាំង​

137
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​កំពង់ឆ្នាំងៈ​កូនឈើ​ប្រមាណ​៥០០​ដើម​ត្រូវ​លោក​ស៊ូ​ម​សារឿន​ប្រធាន​សមាគម​រាជសីហ៍​រួមជាមួយ​ថ្នាក់ដឹកនាំ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដាំ​នៅ​វត្ត​ច្រក​ស្តេច​និង​បាន​ប្រគេន​ថវិកា​ជូន​ដល់​គណៈកម្មការ​វត្ត​ច្រក​ស្តេច​។​ព្រមទាំង​ផ្តល់​សម្ភារៈ​សិក្សា​គ្រឿង ឧបភោគបរិភោគ​និង​ថវិកា ជូន​ដល់​សាលាបឋមសិក្សា​ច្រក​ស្តេច​។​ស្ថិតក្នុង​ភូមិ​ច្រ​កូវ​ឃុំ​ពាម​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩​។​

​លោក​ប្រធាន​សមាគម​រាជសីហ៍​បានឱ្យដឹងថា​ការដាំ​ដើមឈើ​មាន​សារសំខាន់​ណាស់​ក្នុ​ការចូលរួម​ថែរក្សា​បរិស្ថាន​។​លោក​បាន​ប្រៀបធៀប​ដើមឈើ​មួយ​ដើម​ស្មើនឹង​ជីវិត​មួយ​និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ថែរក្សា​បរិស្ថាន​និង​ដាំ​ដើមឈើ​ទាំងអស់គ្នា​។

​លោក​បានឱ្យដឹងថា​សមា​គម​រាជសីហ៍​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​រាជសីហ៍​ទាំងអស់​តែងតែ​យក​ថ្ងៃ​ឈប់សំរាក​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​និង​ការងារ​សង្គម​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ផ្ទាល់​។​លោក​បាន​បន្តទៀតថា​អំណោយ​នេះ​មាន​ចំនួន​តិចតួច​ក៏ពិតមែន ក៏ប៉ុន្តែ​បាន​ស្ដែង​ចេញពី​ទឹកចិត្ត​សប្បុរសធម៌​ចូលរួមចំណែក​និង​ការយកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ក្រុ​ការងារ​រាជសីហ៍ ព្រមទាំង​សប្បុរសជន​ផងដែរ​។​

​ប្រធាន​ក្រុម​រាជសីហ៍​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ដែល​ផ្តល់​ការសម្របសម្រួល​បង្កឱ្យមាន​កម្មវិធី​នេះ​រលូន​ផងដែរ​។​លោក​យី​ផេង​មេឃុំ​ពាម​តំណាងឱ្យ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រាជសីហ៍​ដែល​បាន​យកចិត្តទុកដាក់​ដល់​ប​រិ​ស្ថាន​ក្នុង​ឃុំ​។​ពិសេស​ក្នុង​បរិវេណ​វត្ត​ច្រក​ស្តេច​ដោយបាន​យក​កូនឈើ​ប្រណីតៗ​មក​ដាំ​នៅ​ទី​អារាម​នេះ និង​បាន​ជួយ​ឧ​បឋម សម្ភារ​: និង​ថវិកា​ជូន​ដល់​វត្ត សាលារៀន និង​សាលាឃុំ​ផងដែរ​។​

​បន្ទាប់ពី​សំណេះសំណាល​ចប់​លោក​ប្រធាន​សមាគមន៍​រាជសីហ៍​បានន​ប្រគេន​ស៊ីម៉ង់​តិ៍​៥​តោន និង​បច្ច័យ​១​លាន​រៀល​ដល់​គណកម្មាធិកា​វ​ត្ត​ច្រ​ស្តេច​ដើម្បី​សមិទ្ធិផល​នានា​។​ជាមួយគ្នា​នោះ​ក៏បាន​ឧបត្ថម្ភ​ដី​ជួសជុល​ផ្លូវលំ​ក្នុង​ភូម​ច្រក​កូវ​ចំនួន​៥០​ឡាន​ស្មើ​១.២៥០.០០០​រៀល​។​

យាយជី​តាជី​៤៣​នាក់​ថវិកា​១​ម៉ឺន​រៀល​ចំពោះ​សិស្សានុសិស្ស​ចូ​រួម​ដាំ​កូនឈើ​ចំនួន​១០៦​នាក់​ទទួលបាន​កាបូប​ស្ពាយ​១​សៀវភៅ​២​ដើម​ប៊ិច​២​ដើម​ខ្មៅ​ដៃ​២​ដើម​បន្ទាត់​១​នុំ​មួយកញ្ចប់​និង​ថវិការ​៥.០០០​រៀល​។​លោកគ្រូ​អ្នកគ្រូ​ចំនួន​១២​នាក់​ថវិកា​២​ម៉ឺន​រៀល​ប្រជា​ការពារ​ប៉ូលិស​ប៉ុស្តិ៍​និង​ប្រជា​ការពារ​សរុប​២៦​នាក់​ម្នាក់ៗ​ថវិកា​១​ម៉ឺន​រៀល​៕S/​