​សមាគម​អតីតយុទ្ធជន​កម្ពុជា​សាងសង់​ផ្ទះ​ជូន​គ្រួសារ​និវត្តន៍​ជន​នៅ​ខេត្តព្រះវិហារ​

443

(​ព្រះវិហារ​)៖​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​ដឹកនាំ​ក្រុមការងារ​សាងសង់​ផ្ទះ​គ្រួសារ​និវត្តន៍​ជនក្រីក្រ​។​កាលពី​ថ្ងៃទី​១ ខែធ្នូ​ឆ្នាំ​២០១៧​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ និង​ថ្នាក់​ដឹក​នា​សមាគម​ខេត្ត ស្រុក ដោយមាន​ការចូលរួម​ពី​សំណាក់ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ បាន​ចុះ​សាងសង់​ផ្ទះមួយ​ខ្នង ជូន​គ្រួសារ​និវត្តន៍​ជន​នៅ​ភូមិ​ត្នោត​ម្លូរ ឃុំ​របៀប ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​យ៍ ច័ន្ទ សុ​ភ័​ក្ត្រា បាន​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា និង​លោក អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ដែលជា​និច្ច​ជា​កាល​តែង​គិតគូរ យកចិត្ត​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​គ្រួសារ​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​យ៍ ច័ន្ទ សុ​ភ័​ក្ត្រា បាន​បន្តថា លោក ស្វាយ​ខៀន​អាយុ​៤៥​ឆ្នាំ​ដែលជា​និវត្តន៍​ជួបប្រទះ​ការលំបាក​បញ្ហា​ជីវភាព​គ្រួសារ និង​មាន​លំនៅឋាន​ស្នាក់​មិន​សមរម្យ​។ ដូច្នេះហើយ​ទើប​លោក​ដឹកនាំ​កម្លាំង​ជួយ​សាង​សងផ្ទះ​ជូន​គ្រួសារ​គាត់​មួយ​ខ្នង​មាន​ទំ​ហ៊ំ​៦​ម៉ែត្រ គុណ​៨​ម៉ែត្រ​សាងសង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី​។​

លោក​ស្វាយ​ខៀន​និង​ក្រុមគ្រួសារ​ដែល​ទទួលបាន​ផ្ទះ​ថ្មី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​តែង​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​គ្រួសារ​អតីត យុទ្ធជន។

ទង្វើរ​នេះ​បានផ្តល់​នូវ​ភាពកក់ក្តៅ និង​ក្តីសង្ឃឹម​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដោយ​មិន​បោះបង់ចោល បងប្អូន​គ្រួសារ​អតីតយុទ្ធជន​ជាហេតុ​ធ្វើ​ឲ្យ​បងប្អូន​អតីតយុទ្ធជន​ទាំងអស់​ប្តេជ្ញា​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន រៀងរាល់​អាណត្តិ ក្រោយៗ​ទៀត​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​សមាគម​អតីតយុទ្ធជន​កម្ពុជា​សាងសង់​ផ្ទះ​ជូន​គ្រួសារ​និវត្តន៍​ជន​នៅ​ខេត្តព្រះវិហារ​