​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​ថា​នឹងមាន​វិធានការ​ចំពោះ​ផលិតផល​បោកប្រាស់​អតិថិជន​

1738
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ជាថ្មី​ម្តងទៀត​ប្រធាន​សមាគម​ឱសថ​កម្ពុជា​បានធ្វើការ​ព្រមាន​ដល់​ក្រុមហ៊ុន​អ្នកលក់​ឱសថ​ក៏ដូចជា​ផលិតផល​គ្រប់​ប្រភេទ​ដែល​កំពុងដំណើរការ​ស​ព្វ​ថ្ងៃ​បើ​មានការ​បោកប្រាស់​ឬ​លក់​ផលិតផល​ប្រើ​មិនមាន​ប្រសិទ្ធភាព​ដល់​អតិថិជន​នោះ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​។​
​ ​
​លោក​បណ្ឌិត​ឡី​សុភាព​ប្រធាន​សមាគម​ឱសថ​កម្ពុជា​ប្រាប់​បណ្តាញសារព័ត៌មាន​បែបនេះ​ក្រោយ​បញ្ចប់​ពិធី​ប្រកាស​ចុះបញ្ជី​ក្រុមហ៊ុន​”​អ​អេ​ហ្វ​៣​វើ​លដ៍​ខេ​ម​បូ​ឌា​”​ជា​សមាជិក​ពេញសិទ្ធិ​កាលពី​ព្រលប់​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​។

​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​លោក​បណ្ឌិត​ឡី​សុភាព​បានឱ្យដឹងថា​នា​កន្លងមក​មាន​ក្រុមហ៊ុន​ទាំង​អាហារ​បំប៉ន​គ្រឿងសម្អាង​និង​រហូតដល់​ឱសថ​នានា​ដែល​លក់​ក្នុង​គោលបំណង​បោកប្រាស់​យកប្រាក់​កា​សដ​ល់​អ្នកប្រើប្រាស់​មិន​ដូច​ការឃោសនា​នោះ​នឹងត្រូវ​ចាត់វិធានការ​ណាមួយ​ហើយ​នៅ​ថ្ង​ខាងមុខ​។​

​លោក​ថា​“​ផលិតផល​ក្លែងក្លាយ​សព្វថ្ងៃ​ក៏មាន​ច្រើន​ដែរ​ហើយ​ក្នុងនេះ​ក៏មាន​ឱសថ​ពិត​ប្រាក​និង​គ្រឿងសម្អាង​ពិតប្រាកដ​ដែរ​។​តែ​អ្វីដែល​សំខាន់​ត្រូវឱ្យ​ឱសថ​ដែល​លក់​មានគុណ​ភាព​និង​មាន​ប្រសិទ្ធភាព​ត្រូវ​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​។​

ចំពោះ​អ្នកលក់​ឱសថ​ណា​ដែល​រកស៊ី​ស្របច្បាប់​យើង​នឹង​ប្រកាស​ឱ្យចូល​ជា​សមាជិក​ពេញ​សិទ្ធ​។​ប៉ុន្តែ​បើ​ក្រុមហ៊ុន​ណា​ដែល​មិនមាន​ចុះបញ្ជី​ការត្រឹមត្រូវ​ទេ​គឺ​មានន័យថា​ជា​គឺ​ក្រុមហ៊ុន​មិន​ស្របច្បាប់ ហេតុនេះ​ក៏​មិន​បញ្ចូល​ជា​សមាជិក​របស់​សមាគម​ដែរ​”​។​

​ដោយឡែក​ទាក់ទិន​ទៅនឹង​ការ សម្រេច​ស្ដីពី ការចុះឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​អ​អេ​ហ្វ​៣​វើ​លដ៍ ខេ​ម​បូ​ឌា ជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​នោះដែរ​ត្រូវបាន​លោក​បណ្ឌិត​ឡី​សភាព​ឱ្យដឹងថា​«​ក្រុមហ៊ុន​អ​អេ​ហ្វ​វើ​លដ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លក្ខន្តិកៈ​របស់​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​»​។​

​ក្នុង​ពិធី​នេះដែរ​លោកមៀ​ច​សុផាន់​ណា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​លើក​ថា​អង្គភាព​របស់លោក​នឹង​បន្ត​យុទ្ធនា​ការចាប់​រាល់​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​ផល​ពិបាក​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​ខាន​តែ​បាន​ចំពោះ​បុគ្គល​ដែល​គំនិត​រកស៊ី ហើយ​បង្ក​ភាព​អន្តាយ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នឹង​បន្តសកម្មភាព​បេសកម្ម​ធ្វើ​ប្រតិបត្តិ​ការចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​និង​គ្មាន​ការលើកលែង​ឡើយ​ចំពោះ​ផលិតផល​គេចពន្ធ​គ្មាន​ការពិនិត្យ​និង​ចុះ​ប​ញ្ចី​បាន​ត្រឹមត្រូវ​នោះ​។​
​ ​
គួរ​បញ្ជាក់ថា​ផលិតផល​ក្លែងក្លាយ​និង​នំចំណី​ក្លែងក្លាយ​នានា​ដែលមាន​សារជាតិ​គីមី​លាយឡំ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​បរិភោគ​នោះ​ត្រូវបាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ចាប់​មក​ធ្វើ​ការដុត​កម្ទេចចោល​និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​បន្តបន្ទាប់​ផងដែរ​ក្នុង​ឆ្នាំ​២០១៨​នេះ​៕S/

​លោកមៀ​ច​សុផាន់​ណា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​និង​លោក​បណ្ឌិត​ឡី​សុភាព​ប្រធាន​សមាគម​ឱសថ​កម្ពុជា​ក្នុង​ពិធី​ប្រកាស​ចុះបញ្ជី​ក្រុមហ៊ុន​អ​អេ​ហ្វ​៣​វើ​លដ៍​ខេ​ម​បូ​ឌា​ជា​សមាជិក​ពេញសិទ្ធិ​កាលពី​ប​ព្រលប់​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​