​សមាជិកសភា​ជា​សាសនិក​អី​ស្លាម​៖​ភាព​អត់ធ្មត់​នាំមក​នូវ​ជោគជ័យ​រាល់​គ្រប់​បញ្ហា​

387
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ដោយ​លើកយក​បន្ទូល​របស់​អ​ល់​ឡោះ​ជា​ម្ចាស់​និង​ប្រសាសន៍​ក្រើនរំលឹក​ពី​ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​សមាជិកសភា​កាន់សាសនា​អី​ស្លាម​មួយរូប​បាន​បញ្ជាក់ថា​”​ការចែករំលែក​ទ្រព្យធន​រវាង​អ្នកធូរធារ​ចំពោះ​ជនក្រីក្រ​ជា​អំពើ​បុណ្យ​កុសល​ដ៏​ធំធេង​។​យ៉ាងណាមិញ​ភាព​អត់ធ្មត់​របស់​មនុស្សម្នា​ក់ៗ​នឹង​នាំមក​នូវ​ជោគជ័យ​រាល់​គ្រប់​បញ្ហា​”​។​

​ក្នុង​ពិធី​ផ្តល់​ថវិកា​ជូន​អី​ស្លាម​សាសនិក​ចំនួន​៥០​គ្រួសារ​នៅ​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​កាលពី​រសៀល​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​សម្រាប់​ចំណាយ​លើ​ម្ហូបអាហារ​ដើម្បី​ប្រណិប័តន៍​កាតព្វកិច្ច​បួស​ខែ​រ៉​ម៉ា​ទ​ន​លោក​ម៉ាត់​សេត​តំណាងរាស្ត្រ​មណ្ឌល​កំពត​បាន​មានប្រសាសន៍ថា​”​ការចែករំលែក​ទ្រព្យធន​រវាង​អ្នកធូរធារ​ចំពោះ​ជនក្រីក្រ​ជា​អំពើ​បុណ្យ​កុសល​ដ៏​ធំធេង​។​បន្ថែម​លើ​នេះ​ភាព​អត់ធ្មត់​របស់​មនុស្សម្នា​ក់ៗ​នឹង​នាំមក​នូវ​ជោគជ័យ​រាល់​គ្រប់​បញ្ហា​”​។

​ទាំងនេះ​ជា​បន្ទូល​របស់​អ​ល់​ឡោះ​ជា​ម្ចាស់​បំណង​ណែនាំ​កូនចៅ​របស់​ទ្រង់​ឱ្យ​អនុវត្ត​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក និង​បង្កើន​សាមគ្គីភាព​ដោយ​បញ្ចៀស​ពី​វិវាទ ឬ​ជម្លោះ​ផ្សេងៗ​ដែល​នាំមក​នូវ​ក្តី​បែកបាក់ ក៏ដូចជា​មហន្តរាយ​ចំពោះ​មនុស្សជាតិ​ទូទៅ​។​សមាជិកសភា​កាន់សាសនា​អី​ស្លាម​ដដែល​នេះ​បាន​បន្តថា​យ៉ាងណាមិញ​បើ​ក្រឡេកមើល​សកម្មភាព​ដឹកនាំ​របស់​ឥ​ស្សជន​កំពូលៗ​នៃ​កម្ពុជា​។​

​ពិសេស​សម្តេច​មហា​ពញ្ញា​ចក្រី​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​គឺ​លោក​តែង​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​អ្នក​ឧ​ញា​លោក​ឧក​ញា​ក៏ដូចជា​អ្នកមាន​ជីវភាព​ធូរធារ​ឱ្យ​ចែករំលែក​ធនធាន​ដល់​ជនក្រីក្រ​តាមរយៈ​សកម្មភាព​មនុ​ស្ស​ធម៌​ដើម្បី​ការរស់រាន​ទាំងអស់គ្នា​។

​លើសពីនោះ​ក្នុងនាម​ជា​អ្នកដឹកនាំ​ដែលមាន​ភាពចាស់ទុំ​ខាង​នយោបាយ​សម្តេច​ហ៊ុនសែន​រមែង​ប្រកាន់​ឥរិយាបទ​ទន់ភ្លន់​អត់ធ្មត់​ដោយ​មិន​តបត​ចំពោះ​ការ​និន្ទាឈ្នានីស​ឬ​ពាក្យ​ជេរប្រមាថ​ពី​គូបដិបក្ខ​ទើប​ធ្វើឱ្យ​ពលរដ្ឋ​ច្រើន​លើសលប់​គោរព​ស្រឡាញ់​និង​បន្ត​គាំទ្រ​សម្តេច​ជា​រៀងរហូត​។

​ភាព​អធន​និង​ចរិត​ម៉ឹងម៉ាត់​ទាំងនេះហើយ​ទើប​សម្តេច​តេ​ជោ​ប្រើ​មធ្យោបាយ​បង្រួបបង្រួម​ជាតិ​តាម​វិធី​ឈ្នះ​ឈ្នះ​សម្រេច​ជោគជ័យ​ដោយ​បញ្ចប់សង្គ្រាម​ដែល​អូសបន្លាយ​រាប់​ទសវត្ស​បានជា​ស្ថាពរ​នោះ​៕S/​