​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រូវ​ស្វែងយល់​ឱ្យបាន​លម្អិត​នូវ​គ្រប់​បញ្ហា​ក្នុង​មូលដ្ឋាន​

597
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បាន​ក្រើន​រំលឹកថា​ដើម្បី​រួមចំណែក​ក្នុង​កិច្ចការងារ​អភិវឌ្ឍន៍​ខេត្ត​ឱ្យ​ឆាប់រហ័ស​និង​មាន​ភាពរលូន​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រូវខិតខំ​ស្វែងយល់​អំពី​ស្ថានភាព​រួម ដូចជា​ភូមិសាស្ត្រ​សន្តិសុខ​នយោបាយ​។​ពិសេស​រកឱ្យឃើញ​ចំណុច​វិជ្ជមាន​អវិជ្ជមាន​ប្រភព​សត្តា​នុព​លប​ញ្ហា​ប្រឈម​ការលំបាក​និង​តម្រូវការ​របស់​ពលរ​ដ្ឋ​នៅ​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ស្រុក​បន្ទាយមាស និង​ស្រុក​ជុំ​គិរី អាណត្តិ​ទី​៣ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​លោ​កជឹង​ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ជាមួយនឹង​ការចាប់ផ្តើម​អាណត្តិ​ថ្មី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រូវមាន​សាមគ្គី​ល្អ​។​

រក្សាបាន​នូវ​ភាព​សុខដុម​ក្នុងការ​បំពេញ​កិច្ចការងារ​ព្រមទាំង​មាន​ទំនាក់​នង​ល្អជា​មួយក្រុម​ការងារ​ម​ក​ពី​ស្ថាប័ន​ផ្សេងៗ​ពិសេស​ត្រូវ​បន្ថយ​គម្លាត​រវាង​ក្រុមប្រឹក្សា​ស្រុក​និង​គណៈ​អភិបាលស្រុក​ក៏ដូចជា​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យបាន​ច្រើន​បំផុត​។

រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​សេច​ណែនាំ​ដោយ​ជំរុញឱ្យមាន​ការផ្ទេរ​មុខងារ​និង​ធនធាន​មកឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលជា​ដំណើរការ​ស្នូល ព្រមទាំង​ជា​កត្តា​កំណត់​ជោគជ័យ​អំពី​កំណែទម្រង់​វិម​ជ្ឍ​ការ វិ​សហ​ម​ជ្ឍ​ការ​របស់​រាជរដ្ឋាភិបាល​។

លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​បន្តថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​បង្កើន​ធនធាន​ថវិកា​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការផ្ទេរ​ពី​ថ្នាក់ជាតិ​ក៏ដូចជា​បង្កើតឱ្យមាន​ប្រភព​ចំណូល​ផ្ទាល់​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទន្ទឹមនឹង​ការពង្រឹង​តួនាទី ទំនួល​ខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ធនធាន​ឱ្យមាន​ប្រសិទ្ធភាព​ប្រកបដោយ​តម្លាភាព និង​សុចរិត​ភាព ។

បន្ថែម​លើ​នោះ​ត្រូវ​បន្ត​លើកកម្ពស់​តម្លាភាព​គណ​នេ​យ្យ​ភាព​និង​ប្រសិទ្ធភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្តល់​សេវាសាធារណៈ​និង​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​សំដៅ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សមធម៌​។

​លោ​កជឹង​ផល្លា​បាន​បញ្ជាក់ថា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ​ក្នុងស្រុក​ស្ថានភាព​សន្តិសុខ​ស្ថានភាព​ភូមិសាស្ត្រ​ស្ថានភាព​សង្គម​ស្ថានភាព​នយោបាយ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ។

ពិសេស​ត្រូវ​ក្តាប់​ឱ្យបាន​នូវ​ចំណុច​វិជ្ជមាន អវិជ្ជមាន ប្រភព​សត្តា​នុព​ល បញ្ហា​ប្រឈម ការលំបាក​និង​តម្រូវការ​របស់​ពលរ​ដ្ឋ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​។​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សមស្រប​ធានាបាន​នូវ​កិច្ចការងារ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕S/​