​សមាជិក​គណបក្ស​CPP​ជិត​១​ពាន់​នាក់​បើក​យុទ្ធនា​ការរក​សំឡេងឆ្នោត​នៅ​ស្រុក​សង្គម​ថ្មី​

936
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ រួមជាមួយ​លោក គង់ វិមាន សមាជិក​អចិន្ត្រៃយ៍ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ ទទួលបន្ទុក​បន្ថែម​ចុះជួយ​ស្រុក​សង្គម​ថ្មី​។

​លោក រស់ ហេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​សង្គម​ថ្មី និង​អនុប្រធាន​ក្រុមការងារ ប្រធាន​គណបក្ស​ស្រុក​ឃុំ​ទូទាំង​ស្រុក​សង្គម​ថ្មី បាន​ដឹកនាំ​សមាជិក សមាជិកា ប្រមាណ​១,០០០​នាក់ ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​នីតិកាល​ទី​៦ នៅ​ស្រុក​សង្គម​ថ្មី​៕S/