​សមាជិក​នៅ​ស្រុក​បាណន់​ជិត​២​ម៉ឺន​នាក់​ហូប​នំ​បញ្ចុក​សម្តេច​តេ​ជោ​ក្នុង​ថ្ងៃ​៩​ខែមិថុនា​

548
ចែករម្លែក

ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​សមាជិក សមាជិកា​គណបក្ស​ប្រជា​ជនកម្ពុជា​នៅ​ស្រុក​បាណន់​ជិត​២០.០០០​នាក់​បាននាំគ្នា​ពិសារ​នំ​បញ្ចុក​សាមគ្គី​ជាតិ​។​

ដោយឡែក​នៅក្នុង​បរិវេណ​គណបក្ស​ស្រុក​ក៏មាន​សមាជិក​បក្ស​ចួ​ល​រួម​ទិវា​ហូប​នំ​បញ្ចុក​តេ​ជោ​សន្តិភាព​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សរ​នី​យ៍​សន្តិ​បណ្ឌិត​សុខ​ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់​។​

លោក​ងូ​ន​រត​នះ​អភិបាលខេត្ត​លោក​ផាង​ពៅ​អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ​និង​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ​អគ្គនាយក​អន្តោប្រវេសន៍​។​
នាយ​ឧ​ត្ត​ម​សរ​នី​យ៍​សន្តិ​បណ្ឌិត​សុខ​ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​នោ​ង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់​មានប្រសាសន៍ថា​នំ​បញ្ចុក​គឺជា​អាហារ​ប្រពៃណី​ខ្មែរ​តាំងពី​យូរយារ​មកហើយ​។

​កន្លែង​ណា​ក៏​គេ​ហូប​ដែរ​មិនមែន​តែ​គណបក្ស​ណាមួយ​ទេ​។​នៅតាម​ព្រំ​កម្ពុជា​ថៃ​អ្នក​ហូប​ម្ហូប​ហិ​រ​ក៏​គេ​ហូប​នំ​បញ្ចុក​ដែរ​។​ជួរ​ព្រំដែន​ខាងកើត កណ្តាល​ប្រទេស​អ្នកទីក្រុង​ផ្ទះ​នៅ​ជា​ន់ទី​៣០ អ្នកមាន​វីឡា​ដ៍​ធំ​ក៏​ហូប​នំ​បញ្ចុក​ដែរ​។​នំ​បញ្ចុក​គឺជា​រឿង​របស់​យើងទាំងអស់គ្នា​អត់​ត្រូវ​ជន​ណាមួយ​យក​ធ្វើជា​រឿង​នយោបាយ​របស់​ក្រុម​ណា​ទេ​៕S/

​រូប​ថ​តៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល​និង​ប្រតិភូ​ចូល​រូ​មហូប​មំ​បញ្ចុក​តេ​ជោ​សន្តិភាព​នៅ​ស្រុក​បាណន់​រួមជាមួយ​សមាជ​ក​គណបក្ស​ស្រុក​ជាង​៣០០​នាក់​