​សមាជិក​បក្ស​ត្រូវតែ​ប្រព្រឹត្ត​ល្អ​និង​មានចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ​សាសនា​ព្រះមហាក្សត្រ​

793
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​មាស​សុភា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩​នេះ​លោក​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​អង្គ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​។​

​ជំនួប​នេះ​មានការ​ចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ក៏ដូចជា​ក្រុមការងារ​ថ្នាក់កណ្តាល​ថ្នាក់​ខេត្ត​។​ក្នុងនោះ​មាន​សមាជិក​បក្ស​ជាង​៧០០​នាក់​នាឱកាស​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​អាណត្តិ​ទី​៣​ឆ្នាំ​២០១៩​។​

ដែល​បានធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​។​
​លោក​មាស​សុភា​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​បក្ស​ទាំងអស់​។​ដែល​ក្នុង​រយៈពេល​កន្លងមក​នេះ​បាន​ខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការកសាង​សមិទ្ធផល​ជាច្រើន​សម្រាប់​បម្រើឱ្យ​សង្គមជាតិ​ពិសេស​បាន​យកចិត្តទុកដាក់​ចូលរួម ពង្រឹង​ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ល្អ​។​

​លោក មាស សុភា បាន​បន្តថា មន្ត្រី​ដែលជា​សមាជិក​បក្ស​ទាំងអស់ ត្រូវ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ សុច្ចរិត ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និង​មានចិត្ត​ស្មោះត្រង់​ចំពោះ​បក្ស ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​និង​ប្រជាជន​។​ត្រូវ​ចេះ​ជួយ​ប្រជាជន​ដោះស្រាយ​រាល់​ទុក្ខលំបាក​ជូន​ប្រជាជន​គ្រប់​កាលៈទេសៈ​។

​ដូចគ្នានេះដែរ អង្គ​បោះឆ្នោត ត្រូវបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ឱ្យបាន​ល្អ ដោយ​អញ្ជើញ​ទៅ​ចូលរួម បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​។ ឱ្យបាន​គ្រប់គ្នា ដើម្បី​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​៕S/​

#