​សមិទ្ធផល​ក្នុង​ទីបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​៣៨៤​សម្ភោ​ធ​ដាក់​ប្រើប្រាស់​

903
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ខ្លោងទ្វារ​ចូល​ទីបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​៣៨៤​រួម​និង​សមិទ្ធផល​មួយចំនួនទៀត​បាន​សម្ភោ​ធ​ដាក់​ប្រើប្រាស់់​ជា​ផ្លូវការ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា សឿន មេបញ្ជាការរង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​។​ពិធី​បាន​ធ្វើឡើង​ស្ថិតក្នុង​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ក្នុង​ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ ព្រមទាំង​លោក​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាន លោកជំទាវ លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​តាម​របាយការណ៍​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភុ​ន សា​រុំ​មេបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨៤ បាន​បញ្ជាក់ថា​ក្លោងទ្វារ​ចូល​បន្ទាយ​និង​សមិទ្ធផល​មួយចំនួនទៀត​បានចាប់ផ្តើម​កសាងឡើង​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ រហូតមកដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ ទើប​បញ្ចប់​រួចរាល់​នៃ​ការសាងសង់ ដោយ​ចំណាយ​អស់​ថវិកា​សរុប​ចំនួន​១២.០០០​ដុល្លារ​។​

​សូមបញ្ជាក់ថា ចំពោះ​ការសាងសង់ នូវ​សមិទ្ធផល​ទាំងអស់​ខាងលើនេះ​បាន​ជោគជ័យ ក៏ដោយ​សារ​មានការ​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារៈ និង​ថវិកា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លី ស៊ុន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ រួមជាមួយ​និង​សប្បុរសជន​ខាងក្រៅ​ជួយឧបត្ថម្ភ​ផងដែរ​៕S/

​សមិទ្ធផល​ក្នុង​ទីបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​៣៨៤​សម្ភោ​ធ​ដាក់​ប្រើប្រាស់​