​សមិទ្ធផល​ជាច្រើន បានកើត​ឡើង ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​

1006
ចែករម្លែក

​ដោយ​៖ គ​ន្ធា​ /
​ភ្នំពេញ​៖ ប្រធាន​ក្រុម​ចលនា​យុវជន ស្រុក​ខ្សាច់កណ្តាល បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ការអភិវឌ្ឍ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ​សមិទ្ធផល​នានា​ជាច្រើន នៅ​ទូទាំងប្រទេស ជាពិសេស​នៅតាម​មូលដ្ឋាន បាន​កំពុង​កើតឡើង​ជា​ហូ​ហែរ ពោលគឺ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​។

​លោក ជាប ដា​វុ​ធ ប្រធាន​ក្រុម​ចលនា​យុវជន ស្រុក​ខ្សាច់កណ្តាល បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួបជុំ​សិស្ស និស្សិត កម្មករ អាជីវករ និង​កសិករ នៅ​ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។

​លោក​បាន​លើកឡើងថា រាជរដ្ឋាភិបាល នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្តន៍​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដោយ​សម្រេចបាន​សមិទ្ធ​ផល​ថ្មីៗ ជាច្រើន​ជូន​ជាតិ និង​ប្រជាជន ជាពិសេស​ការពង្រីក​ស​ន្តិ​ភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ រក្សាបាន​កាន់តែ​រឹងមាំ ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ យ៉ាង​សុខសាន្ត ព្រមទាំង​ធានាបាន​ការអនុគ្រោះ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមជាតិ ផងដែរ ។​

​លោក​ប្រធាន​ក្រុមការងារ បានលើកឡើង​បន្តថា ចំណែក​ទាក់ទិន​នឹង​ច្បាប់ បទបញ្ជា នីតិវិធី និង​ក្រម​សី​ធម៌ សម្រាប់​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា គោរព​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ ដោយបាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​គណបក្សនយោបាយ និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត ក្នុងការ​ពង្រីក​បរិយាកាស នយោបាយ​ឲ្យ​បានល្អ​ប្រសើរ ប្រកបដោយ​លក្ខណៈ​អ​ព្យា​ក្រិ​ត្យ និង​ប្រជាធិបតេយ្យ ដើម្បី​ធានា​ការបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។​

​លោក ជាប ដា​វុ​ធ បាន​បន្តថា ដើម្បី​ជំរុញ​ការអភិវឌ្ឍ ឃុំ​-​សង្កាត់ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ខាងមុខនេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន និង​សង្គមជាតិ​យើង​ទាំងមូល ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​គណបក្ស​ប្រជាជន​កម្ពុជា មានការ​អភិវឌ្ឍ និង​មាន​សុខសន្តិភាព ពេញ​បរិបូណ៌​៕v