​សមិទ្ធផល​សាសនា​ជិត​២០​ម៉ឺន​ដុល្លារ​ក្នុង​វត្ត​សិលា​និម្មិត​ត្រូវ​បានដាក់​សម្ពោធ​

298
ចែករម្លែក
  • 22
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សមិទ្ធផល​ផ្នែក​សាសនា​ក្នុង​វត្ត​សិលា​និម្មិត​ជិត​២០​ម៉ឺន​ដុល្លារ​ត្រូវ​បានដាក់​សម្ពោធ​គឺ​លោក​អភិបាលខេត្ត​ព្រះវិហារ​បា​ន​សុំ​គណៈកម្មការ​រៀបចំ​វត្ត​ឱ្យបាន​ស្អាត​ដើម្បី​ផ្សារភ្ជាប់​ព្រះពុទ្ធសាសនា​ទៅនឹង​វិស័យ​ទេសចរណ៍​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​សុំ​ឲ្យ​គណៈកម្មការ​វត្ត​សិលា​និម្មិត​ហៅ​វត្ត​ពុទ្រា​ស្ថិតនៅ​ឃុំ​ពុទ្រា​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ត្រូវ​រៀបចំ​ទី​វត្ត​អារាម​នេះ​ឲ្យ​បាន​ស្អាត​ដូចជា​ធ្វើ​ផ្លូវ​ចូល​សួនច្បារ​ដាំ​ដើមឈើ​ជាដើម​ដើម្បី​ផ្សារភ្ជាប់​វិស័យ​ព្រះពុទ្ធសាសនា​ទៅនឹង​វិស័យ​ទេសចរណ៍​។​

​លោក​អភិបាលខេត្ត​ជំរុញ​បែបនេះ​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ក្នុង​វត្ត​សិលា​និម្មិត ដែល​បាន​ចំណាយ​ថវិកា​សាងសង់​ជិត ២០​ម៉ឺន​ដុល្លារ នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​។​លោក​អភិបាល​បាន​បន្តថា​សមិទ្ធផល​ទាំងនេះ​កើតឡើង​បាន​ក៏ដោយ​សារភាព​រីកចម្រើន​ក្រោម​ម្លប់​សុខសន្តិភាព​ផងដែរ​បើ​វិស័យ​អាណាចក្រ​មិន​រីកចម្រើន វិស័យ​ពុទ្ធចក្រ​ក៏​មិន​រីកចម្រើន​បានដែរ​។​

​លោក​បាន​បន្តថា បើ​ជីវភាព​ប្រជាពលរដ្ឋ​មាន​កម្រិត​ស្ថិតក្នុង​ភាពក្រីក្រ ការចូលរួម​កសាង ការធ្វើ​បុណ្យទាន​ការប្រមូល​បច្ច័យ​ក៏មាន​កម្រិត​ដែរ​ការកសាង​អ្វីមួយ​ត្រូវ​ប្រើ​រយៈពេល​យូរណាស់​។​ប៉ុន្តែ​បើ​វិស័យ​អាណាចក្រ​មានការ​រីកចម្រើន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា​ការចូល​បច្ច័យ​កសាង​ផ្សេងៗ​ក៏បាន​ច្រើន​ដែរ​។

ជាក់ស្តែង​ដូច​សមិទ្ធផល​ដែល​សម្ពោធ​នេះ​គឺ​កសាង​តែ​រយៈពេល​ជាង​៤​ឆ្នាំ​អស់​ថវិកា​ជាង​១៦​ម៉ឺន​ដុល្លារ​ឯណោះ​។​ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​ព្រះវិហារ​ក៏បាន​ណែនាំ​ឲ្យ​គណៈកម្មការ​វត្ត​ត្រូវ​រៀបចំ​ទីវ​ត្ត​អារាម​នេះ​ឲ្យ​បាន​ស្អាត​ដូចជា​ធ្វើ​ផ្លូវ​ចូល​សួនច្បារ​ដាំ​ដើមឈើ​ជាដើម​ដើម្បី​ផ្សារភ្ជាប់​វិស័យ​ព្រះពុទ្ធសាសនា​ទៅនឹង​វិស័យ​ទេសចរណ៍​៕S/​