​សមិ​ទ្ធ​ផល​វិស័យ​ព្រះពុទ្ធសាសនា​ក្នុង​ទី​អារាម​ទ្រី​ស​ន្ធា​រាម​ស្រុក​ឆែប​គ្រោង​ដាក់​សម្ពោធ​

903
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមិទ្ធ​ផល​វិស័យ​ព្រះពុទ្ធសាសនា​ក្នុង​ទី​អារាម​”​ទ្រី​ស​ន្ធា​រាម​”​ស្រុក​ឆែប​គ្រោង​ដាក់​សម្ពោធ​។​វត្ត​ទ្រី​ស​ន្ធា​រាម​ជាវ​ត្ត​ថ្មី​មួយ​ដែល​ទើបតែ​បង្កើតឱ្យមាន​ឡើង ក្នុងពេល​ថ្មីៗ​កន្លងមកនេះ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ។​វត្ត​ទ្រី​ស​ន្ធា​រាម ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ដែលមាន​ចម្ងាយ​ពី​ក្រុង​ព្រះវិហារ​ជាង​៤០​គីឡូម៉ែត្រ ។

ក្រោយ​បង្កើតឱ្យមាន​វត្ត​នេះ​ឡើង​កាល​ថ្ងៃទី​២៦ ខែវិច្ឆិកា​២០១៧​កន្លងទៅនេះ​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​បាន​អញ្ជើញ​ជា​អធិបតីភាព​បញ្ចុះបឋមសិលា​សាងសង់​សាលាឆាន់​មួយ ។​

ដែល​សាលាឆាន់​នេះ​មាន​ទទឹង​១២​ម៉ែត្រ​បណ្តោយ​២៤​ម៉ែត្រ ក្រោម​ជំនួយ​ផ្ទាល់​ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​ជា​អតីត​ប្រធាន​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​។​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​។​

​លោក​សំលាង​ទ្រី​បានបញ្ជាក់​ឱ្យដឹងថា​ភូមិ​សំបូរ​ឃុំ​សង្កែ​ពីរ​ស្រុក​ឆែប​ពីមុនមក​មិនមាន​វត្ត​សម្រាប់​ប្រជាពលរដ្ឋ​គោរពបូជា​និង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នោះទេ ។ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ទើប​រូបលោក​និង​មានការ​គាំទ្រ​ពី​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បង្កើតឱ្យមាន​វត្ត​ថ្មី​នេះ​ឡើង​តែម្តង​។

​លោក​បញ្ជាក់ថា​សាលាឆាន់​ដែល​បាន​នឹង​កំពុង​សាងសង់​នេះ​បាន​បញ្ចុះបឋមសិលា​សាង​សង់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថ្ងៃទី​២៦ ខែវិច្ឆិកា​២០១៧ និង​បញ្ចប់​ការ​សាសង់ ហើយនឹង​បើក​សម្ភោ​ធ​នៅ​ខែ​កក្ដ​ដា​២០១៨​ខាងមុខនេះ ៕S/

​សមិ​ទ្ធ​ផល​វិស័យ​ព្រះពុទ្ធសាសនា​ក្នុង​ទី​អារាម​ទ្រី​ស​ន្ធា​រាម​ស្រុក​ឆែប​គ្រោង​ដាក់​សម្ពោធ​