​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ជន​ងាយ​រងគ្រោះ​ជាង​១.២០០​គ្រួសារ​

784
ចែករម្លែក

ដោយៈ​សុផល​/​ប៉ៃលិនៈ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា​គ្មាន​ទីពឹង​ស្ដ្រី​មេម៉ាយ​កូន​ច្រើន​កុមារកំព្រា​ជនពិការ​និង​អ្នក​កើត​ឬ​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន ១.២៥១ គ្រួសារ​នៅ​ភូមិ​អូរ​កន្ធា​ង​វ៉ា ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន ។​

​ក្នុងឱកាស​នោះ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​ពាំ​នាំនូវ​ព្រះរាជ​សួរសុខទុក្ខ​និង​ក្តី​អាណិត​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​របស់​សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​តែង​តែងតែ​ដឹង​សុខទុក្ខ​ប្រជារាស្ត្រ​។​នេះ​ជាការ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​លើក​ទី​៤​នៅ​ខេត្ត​ប៉ៃលិន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​លើក​ទី​១​នៅ​ឆ្នាំ​១៩៩៩ លើក​ទី​២ ឆ្នាំ​២០១០ និង​លើក​ទី​៣​ឆ្នាំ​២០១៣ ។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ថ្លែងថា​៖​កាកបាទក្រហមកម្ពុជា​តែងតែ​យក​ចិ​ត្ដ​ទុក្ខ​ដាក់​និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដោយ​ក្តី​មេត្តាករុណា​គិតគូរ​និង​ផ្តល់​ក្តីសង្ឃឹម​ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក​ដោយ​គ្មាន​ការ​រើស អើ​ង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ដោយ​កន្លែង​ណា​មានទុក្ខ​លំបាក​គឺមាន​កាកបាទក្រហមកម្ពុជា​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​បាន​លើកឡើងថា​«​ការផ្តល់​អំណោយ​ដែល​បានមកពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​នាពេលនេះ​គឺ​សម្រាប់​ចាស់​គ្មាន​ទីពឹង ជនពិការ ក្មេង​កំព្រា​អ្នក​ផ្ទុកមេរោគ​អេដស៍​។​ថ្ងៃនេះ​គ្មានអ្វី សប្បាយរីករាយ​ក្រៅពី​ការ​បានមក​សួរសុខទុក្ខ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​»​។​ក្រៅពី​ការ​សួរ​សុខ​ទុក្ខ​និង​ចែក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ផ្ដល់នូវ​អនុសាសន៍​សំខាន់ៗ​ជាច្រើន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សុខ​សុវត្ថិភាព គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​បាន​មានប្រសាសន៍​អំពាវ​ដល់​បងប្អូន​ប្រជាជន​ពិសេស​យុវជន សូមកុំ​ប៉ះពាល់​នូវ​គ្រឿងញៀន​ឱ្យសោះ​ដែលជា​មូលហេតុ​នាំ​បង្កឱ្យមាន​អំពើចោរកម្ម​អំពើហិង្សា​ក្នុង​គ្រួសារ កាប់សម្លាប់​ឪពុកម្តាយ និង​ធ្វើឱ្យ​បាត់បង់​កិត្តិយស​គ្រួសារ នៅក្នុង​សង្គម​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ណែនាំ​ប្រជាពលរដ្ឋ ជៀសវាង​ឱ្យបាន​ដាច់ខាត នូវ​ការដែល​នាំឱ្យ​ឆ្លង​មេរោគ​អេដស៍ ដល់​ខ្លួន ឬ​បន្ត​ចម្លង​ទៅ​អ្នកដទៃ និង​ក្រុមគ្រួសារ​។

​ដោយឡែក​ចំពោះ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​សូម​ទៅពិនិត្យ​សុខភាព​និង​លេបថ្នាំ​ពន្យា​ជីវិត​ឱ្យបាន​ទៀត​ទាត់​ទៅតាម​ការកំណត់រ​បស់​គ្រូពេទ្យ​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ស្នើសុំ​បងប្អូន​ទាំងអស់ ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដោយ​ត្រូវមាន​អនាម័យ​ក្នុង​ការរស់នៅ​ពិសេស ត្រូវ​បរិភោគ​ទឹកស្អាត និង​ទឹក​ឆ្អិន​ដើម្បី​ជៀសវាង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​

ពិសេស​បងប្អូន​យើង​ដែល​រស់​នៅតាម​ផ្ទះជួល​តែម្ដង​និង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​នូវ​អត្រា​ស្លាប់ និង​ពិការភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​យើងទាំងអស់គ្នា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ត​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដោយ​ព្យាយាម​ដោះស្រាយ​បញ្ហា ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ប្រព្រឹត្ត​ល្បែងស៊ីសង​គ្រប់មុខ​ទាំងអស់​ព្រោះ​វា​នឹង​នាំ​ឲ្យ​វិនាស​។​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​តាមដាន​ការសិក្សា​កូនៗ​ឲ្យ​បាន​ជាប់​ជានិច្ច​។​

​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បានទទួល អំណោយ​ថ្ងៃនេះ​មាន​មាន​ចាស់ជរា​គ្មាន​ទីពឹង​ជនពិការ​កុមារកំព្រា​អ្នក​ជំងឺអេដស៍​នៅ​ខេត្ត​ប៉ៃលិន​ចំនួន​១.២៥១​គ្រួសារ​ដែលមកពី២ឃុំនិង២៥ភូមិ។

សូមជម្រាបថា​៖​ក្នុង​ការចែក​អំណោយ​នេះ​ប្រជា​ជល​រដ្ឋ​ក្នុង​១​គ្រួសារៗ​ទ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម មី ១​កេស​ត្រីខ​១០​កំប៉ុង​ឃី​ត​=១​ឃី​ត​(​សារុង​ក្រមា​មុង​ភួយ​អាវ​)​ក្រណាត់ស​១​ដុំ​។​ក្នុងនោះ​មាន​ថវិកា​១​ម៉ឺន​រៀល​នំ​បុ័ង​១​ដើម​ទឹកបរិសុទ្ធ​១​ដប​រទេះរុញ​សម្រាប​ជនពិការ​ព្រមទាំង​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​៕S/