​សម្ដេច​តេ​ជោហ៊ុនសែនណែនាំ​ប្រតិភូ​នាវា​យុវជន​កម្ពុជា​ត្រូវធ្វើ​ជាតំណាង​ប្រជាជន​កម្ពុ​ជាជាង​១៦​លាន​ឲ្យ​បានល្អ

589
ចែករម្លែក

​​ភ្នំពេញ​៖​ប្រតិភូ​នាវា​យុវជន​កម្ពុជា​២៩​រូប​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការ គួរសម​និង​ផ្តល់​អនុសាសន៍​មុន​ចាក​ចេញពី​កម្ពុជា​ដើម្បី​ចូលរួម​នាវា​អាស៊ីអាគ្នេយ៍​ជប៉ុន​លើក​ទី​៤៥ ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ប្រតិភូ ប្រឹងប្រែង​ធ្វើយ៉ាងណា​រៀបចំខ្លួន​ជា​កូន​ខ្មែរ​ពិតៗ​សមជា​អ្នកតំណាង​ប្រជាជន​កម្ពុ​ជាជាង ១៦ លាន​នាក់​។​



​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានផ្តល់​អនុសាសន៍​បែបនេះ​ទៅកាន់​ក្រុម​នាវា​យុវជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ តុលា នៅ​វិមាន សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រាប់​អ្នក​សារ ព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះ ។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បានធ្វើ​ការណែនាំ​ដល់​ប្រតិភូ​នាវា​យុវជន​កម្ពុជា​ទាំងមូល​ត្រូវធ្វើ​យ៉ាងណា​រៀបចំខ្លួន​ជា​កូន​ខ្មែរ​ពិត​ពិត​ឲ្យ​សក្តិ​សមជា​តំណាង របស់​ប្រជាជន​ខ្មែរ​ប្រមាណ ១៦ លាន ដោយ​ធ្វើយ៉ាងណា​កសាង​មិត្ត​ឲ្យ​បាន​ច្រើន ដើម្បី​ថ្ងៃ​អនាគត​ទៅ​អាច​ក្លាយទៅជា​ដៃគូ​សហប្រតិបត្តិការ ។

​បើតាម​ការបញ្ជាក់​ប្រធាន​ប្រតិភូ​នាវា​យុវជន​កម្ពុជា​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ការចូលរួម​នៅក្នុង​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​នេះ​មាន​សមា ជិ​ក​ចំនួន ២៩​រូប ហើយ​ការធ្វើដំណើរ​មាន​រយៈពេល ៥២ ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី ២៣ តទៅ​ដោយ​ចាប់ផ្ដើម​ដំណើរ​ចេញពី​ប្រទេស​ជប៉ុន និង ធ្វើដំណើរ ឆ្លងកាត់ ១១ ប្រទេស ។ ក្នុងនោះ​ឆ្លងកាត់​ប្រទេស​ជប៉ុន ប្រ៊ុយណេ ហ្វីលីពីន វៀតណាម ហើយនឹង​ធ្វើការ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​អំពី​មូល​ហេតុដែល​កម្ពុជា​យើង​ដាក់​អាទិភាព​ចូល​ជា​សមាជិក​អាស៊ាន​នោះ​គឺ​ផ្អែកលើកត្តា​៤​កត្តា​ទី​១.​គឺ​អាស៊ាន​មាន​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេ ស​ផង​គ្នា ​។   ទី​២.គឺ​ស្មារតី​សហគមន៍​នោះ​គឺ​អ្វីៗ​សម្រេច​ដោយ​កុង​សង់ស៊ី​ស​មិនមែន​សម្រេច​ដោយ​ការបោះឆ្នោត​ឬមិនមែន​សម្រេច​ដោយ​ការដាក់ទណ្ឌកម្ម​នោះទេ​។ ទី​៣.​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ កត្តា​នេះ​នៅពេលដែល​យើង​ចូល​សមាជិក​សមាគមន៍​អាស៊ាន​ហើយ​អាស៊ាន​មាន​ដៃគូ​ជាច្រើន​ពេលដែល​យើង​ចូល​ហើយ​ដៃ គូ​អាស៊ាន​ក៏​ជា​ដៃគូ​របស់កម្ពុជា​ដែរនិងទី​៤. គឺជា​ច្រកចេញ​ការទូត​របស់​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​បានដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ​ដោយ​មុំ​ទី​១.​ធ្វើ​សន្តិ​ភាវូបនីយកម្ម​និង មុំ​ទី​២.​ធ្វើ សមាហរណកម្ម​ចូលក្នុង​ឆាក​អន្តរជាតិ​និង​មុំ​ទី​៣.​ឈរលើ​កត្តា​អនុគ្រោះ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​គ្រា​ដែល​កម្ពុ​ជាមាន សន្តិភាព​ពេញលេញ​៕