​សម្ដេច​តេ​ជោ​ហ៊ុនសែន​!”​ខ្ញុំ​គ្មាន​ការចាំបាច់​ត្រូវ​ទិញ​អ្នកនយោបាយ​នោះទេ​”

293
ចែករម្លែក
  • 18
    Shares

​ដោយ​៖​តារា​រិ​ទ្ធ​/​ពោធិ៍សាត់​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​អះអាងថា​”​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ការចាំបាច់​ក្នុងការ​យកលុយ​ទៅ​ទិញ​អ្នកនយោបាយ​ឱ្យ​មកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះទេ​” ។ បើ​អ្នកឯង​មក ​យើង​ស្វគម​ន៍ យើង​គោរព បើ​អ្នក​មិន​មក​ ក៏​យើង​គោរព​ចំពោះ​សេរីភាព​របស់​អ្នក ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៍បែបនេះ​នៅ​ព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៩ នេះ ក្នុងពេល​អញ្ជើញ​ជួប​សំណេះ សំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ១០.៦៨៩ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៦ នៅក្នុង ខេត្តពោធិ៍សាត់ ។

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា ” ព្រឹក​នេះ​ឃើញ​អាណា​នោះ​បង្ហោះ​ហ្វេ​ស​បុក​ពី montreal ប្រទេស​អាម៉េរិក ថា​ពួក​អ្នកសុំ​សិទ្ធិ​នយោបាយ​នោះ​ទទួលបាន​លុយ​ពី ១០ ទៅ ២០ ម៉ឺន​ដុល្លារ​ពី​គណបក្ស​ប្រជាជន សម្រាប់​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​”​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា​”​សូមកុំ​មើលងាយ​សហការី​របស់​អ្នកជា​ទំនិញលក់ដូរ​ឱ្យសោះ សូមកុំ​មើលស្រាល​គេ​នៅពេលដែល​គេ​មិន​នៅ​ជាមួយ​ខ្លួន ថា​គេ​ជា​ទំនិញដែល​ហ៊ុនសែន​ត្រូវ​ទិញ​”​។​ហ៊ុន សែន​គ្មាន​ការចាំបាច់​ត្រូវ​ទិញ​នោះទេ ព្រោះ​អ្នក​ទាំងអស់នោះ​មិនមែនជា​ទំនិញ​សម្រាប់​លក់​នោះទេ ។

យើង​ផ្ដល់​ការគាំទ្រ​ចំពោះ​សេរីភាព​របស់​មនុស្ស​ទាំង​អស់ ទោះបី​មនុស្ស​នៅក្នុង​គណបក្សនយោបាយ​ណាក៏ដោយ ។ អ្នក​ដែល​ចេញ​មកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​យើង​គោរព អ្នក​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ក៏​យើង​គោរព​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​គេ ។

​សម្តេច​បាន​លើក​ជា​សំណួរ​ថា​ ហេតុអ្វី​អ្នកមើល​ងាយ​ចំពោះ​អ្នក​ដែល​ធ្លាប់​ធ្វើការ​នៅ​ជា​សហការី​របស់​អ្នក ធ្វើ​ការឱ្យ​អ្នក ទៅជា​ទំនិញ​លក់ដូរ​ទៅវិញ ៕S/​Ha

#