​សម្ដេច​តេ​ជោ​ហ៊ុនសែន​នឹង​ជួប​ម្ចាស់​មេដាយមាស Asian Games នៅ​ល្ងាច​នេះ​

1086
ចែករម្លែក

ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រៀម​ទទួល​ម្ចាស់​ជ័យលាភី​និង​ប្រតិភូ​កីឡា​កម្ពុជា​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៨ នេះ បើ​មិន​មានការ​ប្រែល​ប្រួល ​ទេនោះ។បើតាម​ការអះអាង​រប​ស់លោកវ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្បួន​ដង្ហែ​នឹង​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ម៉ោង១៧៖៣៥​នាទី​ឆ្ពោះទៅ​វិមានសន្តិភាព​ជាមួយនឹង​ម៉ូតូ​ កិត្តិយស​អម​ចំនួន​៦​គ្រឿង ។ សម្រាប់​ការប្រកួត​នេះ​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស ២ និង​សំរឹទ្ធ​១​។

​​បើ​មិនមាន​ការប្រែប្រួល​ជើងហោះហើរ​នោះទេ ប្រតិភូ​កីឡា​កម្ពុជា មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ម៉ោង ១៧:៣៥​នាទី​ល្ងាច​ថ្ងៃទី ៣ ខែកញ្ញា​នេះ​។​នេះ​បើ​យោងតាម​លោក​អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ។​

​លោក វ៉ា​ត់ ចំរើន បាន​បន្ដ​ឲ្យ​ដឹងថា​អ្វីដែល​ពិសេស​នោះ​គឺ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នឹង​អនុញ្ញាត​ឲ្យ​ប្រតិភូ​និង​អត្ត​ព​លិ​ក កម្ពុជា​ដណ្តើមបាន​មេដាយមាស២ និង​សំរឹទ្ធ ១ ចូលជួប ​សម្ដែង​ការគួ​រស​ម​និង​សំណេះសំណាល​ភ្លាមៗ​តែម្ដង​ក្រោយ​ធ្វើដំណើរ​ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ទៅកាន់​វិមាន​សន្ដិភាព ។

​​សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​នៅថ្ងៃនោះ​ថា​៖«​នៅ​ល្ងាច​នេះ​ខ្ញុំ​នឹង​ផ្តល់​កិត្តិ យស​ទទួលកូនក្មួយ​កីឡាករកីឡាការិនី​កម្ពុជាដែល​បានទទួល​មេដាយ មាស​នៅក្នុង​ការប្រកួត​កីឡា Asian Game លើក​ទី ១៨ នៅ​ប្រទេស​ឥណ្ឌូ នេ​ស៊ី ។ សូម​អរសាទរ​និង​កោតសរសើរ​ដល់​កីឡាករ​ឆ្នើម និង​គ្រូបង្វឹក​ទាំងអស់​»​។​

​​តាមរយៈ​សារ​ដែល​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៨សម្តេច​តេ​ជោហ៊ុន សែន​បានចាត់ទុក​ការ​ឈ្នះ​មេដាយ មាស​ពីរក្នុង​ឆ្នាំ​តែមួយ​ខាងលើ​ថា​ជា​មោទកភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា។លើសពីនេះ​វា​បាន​សាង​ប្រវត្តិ សាស្ត្រ​ដ៏​អស្ចារ្យ​ថ្មី​មួយទៀត​ក្នុងការ បំបែក​កំណត់ត្រា​ក្នុង​រយៈពេល ៦៤ ឆ្នាំ​ដែល​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិ  ការណ៍ Asian Games ។ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​សាង​ប្រវត្តិសាស្ត្រ​ដំបូង​គេ​នៅ​ឆ្នាំ​២០១៤ តាម រយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​ទីក្រុង​អ៊ី​ន ឆន​ប្រទេស​កូរ៉េ​។

​គួរ​បញ្ជាក់ថា​ការប្រកួត​កីឡា​អាស៊ីលើក​ទី​១៨ នៅ​ឥណ្ឌូនេស៊ី​កម្ពុជា​ឈរ​លេខ​រៀង​ទី​២២​បណ្ដោះអាសន្ន​ដោយមាន​មេដាយ មាស ២ និង​សំរឹទ្ធ ១ ។

​ ​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Newaza​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​នៃ​ប្រភេទ​កីឡា ជឺ​ជិត​ស៊ី (Jiu-Jitsu) មុន​ពេលដែល​កីឡាករ​ម៉ូតូ​ទឹក​(JetSki)​សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​Ski Modified និង​មេដាយ សំរឹទ្ធ​លើ​វិញ្ញាសា Runabout 1100 Stock​។​

យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​កាលពី​ឆ្នាំ ២០១៣ ជ័យលាភី​មេដាយមាស ខាន់ ចេ​សា និង សាលី អ៊ូ​មើ​ត​នឹង​ទទួល បាន​ប្រាក់រង្វាន់​ម្នាក់ៗ​ចំនួន៨០លាន​រៀល​សម្រាប់​មេដាយមាស និង មេដាយ​សំរឹទ្ធទទួលបាន​២៤​លាន​រៀល ។​គ្រូបង្វឹក​របស់​អត្ត​ព​លិ​ក ទាំង​២​ទទួល​ម្នាក់ៗ​៨០​លាន​រៀល រីឯ​គ្រូ​ជំនួយ​បាន​៧០​ភាគរយ​។​ បន្ថែម​ពីនេះ​ជ័យលាភី​​ ក៏ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​ផ្ទាល់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនផងដែរ ។ កន្លងមកសម្តេច​ប្រកាស ឧប ត្ថម្ភ​១​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​មេដាយមាស​៥.០០០​ដុល្លារ​អាមេរិក​សម្រាប់​មេដាយប្រាក់​និង​៣.០០០​ដុល្លាសម្រា ប់​មេដាយ​សំរឹទ្ធ​៕

 


#