​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រាប់​មិត្ត​ជប៉ុន​ថា​ពិត​ចង់ឃើញ​ទំហំ​ពាណិ ជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ខាងមុខ

838
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​រសៀល​ថ្ងៃទី ២៩ ខែ ឧសភា​ឆ្នាំ​២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក តាកាហាស៊ី ហ្វី​មី​អាគី (Takahashi Fumiaki)​ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន ចូលជួប​សំ ដែង​ការគួរសម និង ពិភាក្សា​ការងារ​។

​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន​ថា​៖​សម្តេច​ពិតជា​ចង់ឃើញ​ពី​ការរីកចំរើន​រវាង​ប្រ​ទេ ស​ទាំងពីរ​លើ​បញ្ហា​៣​ចំណុច​ទី​១.​ចង់​ឲ្យ​សមាគម​បន្ត​ជួយ​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​ទី​២.​គឺ​ចង់ឃើញ​ឲ្យ​ប្រទេស​ជប៉ុន​បើក​ទីផ្សារ​បន្ថែមទៀត​សម្រាប់​នាំចូល​កសិផល​ផលិតផល​កម្ពុជា​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​ជប៉ុន​ហើយ​និង​ទី​៣.​គឺ​សម្ដេច​ចង់ឃើញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ពី ២,០០០​លាន​ដុល្លារ​, ទៅ ៥,០០០ លាន​ដុល្លារ​នាពេល​ពេល ខាងមុខ ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ ពី​ជំនួប​នោះ​ថា​៖ ក្នុងជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ហើយ​បាន​មានប្រសាសន៍ថា​សម្ដេច​ពិតជា​រីករាយ​ក្នុង​ការជួប​ជាមួយ​លោក តាកាហាស៊ី ហ្វី​មី​អាគី និង​សហការី​ជាថ្មី ម្ដងទៀត​។

​លោក តាកាហាស៊ី ហ្វី​មី​អាគី បាន​មានប្រសាសន៍ថា​ថ្ងៃនេះ​លោក​សូម​ចូលរួម​អបអរសាទរ​ដល់​សម្ដេច​តេ​ជោ​ចំពោះ​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​សិក្ខាសាលា​ស្ដីអំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។លោក​បាន​មានប្រសាសន៍ថា​អ្វីដែល​សម្ដេច​បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នេះ​គឺ​ពិតជា​ងាយ​យល់​ហើយ​ពិតជា​សំខាន់​ជាពិសេស​អំពី​ស្ថានភាព​ការវិនិយោ គ​ក្នុងប្រទេស​កម្ពុជា។លោក​បាន​បន្តថា​៖​លោកចង់ដឹង​អំពី​ទស្សនៈវិស័យ​របស់​សម្ដេច​ពា ក់ព័ន្ធ​ទៅនឹង​បញ្ហា​អន្តរជាតិ​មួយចំនួន​ជាពិសេស​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រ ធានាធិបតី​អាមេរិក​មក​ជប៉ុន​និង​ចង់ដឹង​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាមេរិក​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​កម្ពុជា​មិន​ចង់​ធ្វើជា​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​ឡើយ​តែងតែ​ចង់​ធ្វើ​មិត្ត​ជាមួយបណ្ដា​ប្រទេស​ទាំងអស់​រួមទាំង​ប្រទេស​អា មេរិក​ផងដែរ​។​ប៉ុន្តែ​យើង​ត្រូវតែ​រក្សា​នូវ​ឯករាជភាព​អធិបតេយ្យភាព​របស់​យើង​។​សម្ដេច​តេ​ជោ​បាន មានប្រសាសន៍​អំពី​ទស្សនៈ​មួយចំនួន​ជ្សេ​ង​ទៀត​អំពី​ស្ថានភាព​នយោបាយ​ទូទៅ​ក្នុង​តំបន់​ជាពិសេស​គឺពាក់ព័ន្ធ​សំខាន់​គឺ​ការគោរព​ចំពោះធម្មនុញ្ញ​របស់​អង្គការសហ ប្រជាជាតិហើយ​ជាពិសេស​ទៀត​ពាក់ព័ន្ធ​ទៅនឹង​ការគោរព​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីអំពី​ទំនាក់ទំនង​ការទូត ។

​អ្វីដែល​សម្តេច​បាន​គូសបញ្ជាក់​សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ដល់​លោក តាកាហាស៊ី ហ្វូ​មី​អាគី​អាច​ពាំ​នាំទៅ​សហរដ្ឋអាមេរិក​ថា​កម្ពុ​ជា​នៅតែ​ចង់ធ្វើជា​មិត្ត​ល្អ​របស់​សហរដ្ឋអាមេរិក ។​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​ការ​វាយតម្លៃថា​កម្ពុជា​បោះបង់ចោល​សហរដ្ឋអាមេរិក​បែរ​ងាក​មក​ចាប់ ចិន​ទាំងស្រុង​នោះ សម្តេច​ចាត់ទុកថា​នេះ​ជាការ​វាយតម្លៃ​ខុស​ទាំងស្រុង​។

​ព័ន្ធ​នឹង​ការវិនិយោគ​អ្វីដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅតែ​បារម្ភ​នោះ​គឺ​ការវិនិយោ គ​របស់​ជប៉ុន​នៅ​កម្ពុជា​អាច​នៅ​តិចតួច​ជាង​ប្រទេស ចិន​។​លើ​ចំណុច​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​គូសបញ្ចាក់ថា​អ្វីដែល​សំខាន់​ពាក់ព័ន្ធ​និង​វិនិយោគ​ជប៉ុន​មានការ​ចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា​ដែល​ចំនុច​នេះ​កាលពី​ព្រឹក​មិញ​សម្តេច​បានបង្ ហាញ​ក្នុង​សិក្ខាសាលា​ដែលមាន​អ្នក​វិនិយោគិន​ជប៉ុន​មានការ​ចាប់អារម្មណ៍​ចំពោះ​លក្ខខណ្ឌ​និង​ឱកាសល្អៗ​នៅក្នុង​កម្ពុជា​ជាពិសេស​នៅថ្ងៃនេះ​សម្ដេច​បានប្រកាស​លុបចោល​ពន្ធ​កាត់​ទុក​១​ភាគរយ​នោះ​ហើយ ។

​លោក ហ្វ៊ូមី​អាគី បាន​សំដែង​ការរីករាយ​អំពី​គោលជំហរ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានប្រកាស​នៅក្នុង​សិក្ខា​សិលា​ស្តីពី​បរិ​យា កាស​វិនិយោគ​នៅ​កម្ពុជា​លោក​នឹង​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ជាពិសេស​សហគ្រាស​តូច​និង​មធ្យម​ទៅ​វិនិយោគ​នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ​បាន​គួសបញ្ជាក់​ជូន​លោក​ហ្វ៊ូមី​អាគី​ថា​អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ​ទី​១.​ចង់​ឲ្យ​សមាគម​បន្ត​ជួយ​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​ទី​២.​គឺ​ចង់ឃើញ​ឲ្យ​ប្រទេស​ជប៉ុន​បើក​ទីផ្សារ​បន្ថែមទៀត​សម្រាប់​នាំចូល​កសិផល​ផលិត ផល​កម្ពុ ជា​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​ជប៉ុន​ហើយនិងទី​៣.​គឺ​សម្ដេច​ចង់ឃើញ​ទំហំ​ពាណិ ជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ទៅ ២,០០០ លាន​ដុល្លារ​, ទៅ​៥,០០០​លាន ដុល្លារ​នាពេល​ពេលខាងមុខ ៕​