​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំដែង​ការគួរ​សមជាមួយ​ប្រធានាធិបតី​ហុង​គ្រី​

87
ចែករម្លែក

ដោយៈតារារិទ្ធ(​ភ្នំពេញ)​៖​នៅ​ព្រឹក​ថ្ងៃទី​១៤​មិថុនា​ឆ្នាំ​២០១៩​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​អា​ឌ័​រ យ៉ា​ណូ​ស​(Ader Janose )​ប្រធានាធិបតី​នៃ​ប្រទេស​ហុង​គ្រី នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េស ប្រទេស​ហុង​គ្រី ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ក្នុងជំនួប​នោះ​លោក​ប្រធានាធិបតី​ហុង​គ្រី​បាន​ស្វាគមន៍ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហើយ​លោក​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាពេលនេះ​គឺជា​ការពង្រឹង​ទំនា ក់ទំនង​សាមគ្គីភាព រវាង​ប្រទេស​ហុង​គ្រី​និង​ប្រទេស​កម្ពុជា​។ លោក​ប្រធានាធិបតី​ហុង​គ្រី​ក៏បាន​មានប្រសាសន៍​អរគុណ​ដែល​ប្រទេស​ទាំងពីរ​មាន​ចុះ​នូវ​កិច្ចព្រមព្រៀងលើក​ឯកសារ​សំខាន់​ជាមួយគ្នានេះ​។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពី​ធ្លាប់មាន​ទំនាក់ទំនង​គ្នា​ក៏ប៉ុន្តែ​ត្រូវបាន​កាត់ផ្ដាច់​ក្នុង​របប ប្រល័យពូជសាសន៍​ប៉ុលពត ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នេះ​ដែល​ពេលនេះ​សម្តេច​តេ​ជោ​បានឃើញ​ពីការរីកចម្រើន​របស់​ប្រទេស​ហុង​គ្រី។សម្តេច​តេ​ជោ​តេ​ជោ​បាន​គូសបញ្ជាក់ថា​ប្រទេស​ហុង​គ្រី​ធ្លាប់បាន​ជួយ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ១៩៧៩ក្នុងគ្រា​ដែល​កម្ពុ ជា​ជួប​ការលំបាក​ដែល​ពេលនោះ​សម្ដេច​នៅ​ជា​រដ្ឋមន្ត្រីការបរទេស​ដែលមាន​វ័យក្មេង​ក្នុងការ​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ប្រទេស​ហុង​គ្រី​។ ឥឡូវនេះ​ពេលនេះ​យើង​នឹង​បង្កើត​ស្ថានទូត​នៃ​ប្រទេស​ទាំងពីរ​ឡើងវិញ​ដើម្បី​ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស ទាំងពីរ​ជាពិសេស​តាមរយៈ​ការចុះហត្ថលេខា​ចំនួន​៣។ សម្តេច​បន្តថា​ប្រទេស​ទាំងពីរ​បាន​ឯកភាព​និង​សហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​វប្បធម៌ ទេសចរណ៍ វិស័យ​អប់រំ ហើយ​កន្លងមក​ប្រទេស​ហុង​គ្រី​ក៏​ធ្លាប់បាន​ជួប​បង្កើត​មណ្ឌល​ក្មេង​កំព្រា​នៅ​ប្រទេស​កម្ពុជា​ផងដែរ ។

​លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍ថា​ប្រទេស​ហុង​គ្រី​បាន​គាំទ្រ​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អា​ស៊ឹម​នៅពេល​ខាងមុខ ។ មិន​តែ​ប៉ុ ណ្ណោះ​លោក​ក៏បាន​គាំទ្រ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​សហភាព​អឺរ៉ុប​ផ្តល់​ភាពយុត្តិធម៌ ចំពោះ​កម្ពុជា ។

​ក្នុងជំនួប​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពី​ក៏បាន​ឯកភាព​ក្នុង​ការជំរុញ​កិច្ចសហប្រតិ បត្តិការ​នៃ​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ជាពិសេស​ថ្នាក់ដឹកនាំ​នៃ​ប្រទេ ស​ទាំងពីរ​ក៏បាន​យល់ស្រប​ទៅនឹង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ​ជាពិសេស​ការ គ្រប់គ្រង​នៃ​ធនធានធម្មជាតិ​ដែលជា​បញ្ហា​នៃ​ប្រទេស​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ដើម្បី​ការ​ការរស់នៅ​របស់​ប្រជាជន​៕​