​សម្តេចចៅហ្វា​វាំង​ចុះ​ត្រួត​ពិនិត្យមើល​ការសាងសង់​ផ្លូវ​និង​អគារសិក្សា​២​ខ្នង​នៅ​ភូមិ​សេះ​ស្លាប់​

82
ចែករម្លែក

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំង​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យមើល​ដំណើរការ​សាងសង់​ផ្លូវលំ​១​ខ្សែ​ប្រវែង ១.០០០​ម៉ែត្រ​នៅ​តំបន់​ក្រចាប់​ឃុំ​ត្រពាំង​ចាន់​។​

ការសាងសង​អគារសិក្សា​២​ខ្នង​នៅ​សាលាបឋមសិក្សា​ស្ថិតនៅ​ភូមិ​សេះ​ស្លាប់​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​។​

​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ត្រួតពិនិត្យ​នោះ អម​ដំណេរ​ដោយ​លោក គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​កិច្ចការ​ទូទៅ​នៃ​ក្រសួងព្រះបរមរាជវាំង​និង​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត​លោក​ស្រ៊ន សំឫទ្ធី ក្រុមការងារ​រាជរដ្ឋាភិបាល មូលដ្ឋាន​ស្រុក​បរិបូណ៌ និង​លោក ប្រធាន​ក្រុមប្រឹក្សា ,​លោក​អភិបាលរង​ស្រុក​រួម​និង​អាជ្ញាធរ​ឃុំ​ភូមិ​។​ក្នុងឱកាស​នោះ​សម្ដេច​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ចូលរួម​៨៩​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​១ និង ថវិកា​១០.០០០​រៀល​ផងដែរ ៕S/​